រថយន្ត​ចុះ​ពីលើ​ភ្នំ​ ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ​ រងរបួស​ធ្ងន់​៣​នាក់​នៅ​ស្រុក​អន្លង់វែង​

574
ចែករម្លែក

ដោយៈអូស្មាច់/ឧ​ត្ត​រ​មានជ័យ​៖​រថយន្ត​ម៉ាក់​ត្រៃ​ណូ ព៌​ណ​លឿង ពាក់​ផ្លាក​លេខ​ភ្នំពេញ 5A0829 បើកបរ​ចុះ​ពីលើ​ភ្នំ​បាន​ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ខូចខាត​ទាំំ​ង​ស្រុង​និង​បណ្តាល​ឲ្យ​បើកបរ​ រួមនឹង​អ្នកជិះ​ជាមួយ​ចំនួន​៣​នាក់​រងរបួស​ធ្ងន់​។​ឯ​រថយន្ត​ខូចខាត​ទាំ​ង​ស្រុង​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ចំរាក់​ទី​១ ផ្លូវ​ឡើង​ភ្នំ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ​ជនរងគ្រោះ រួមមាន​១-​ឈ្មោះ ឈួន អូរ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​សា​វាំង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង រងរបួស​ធ្ងន់ (​ជា​អ្នកបើកបរ​)។២- ឈ្មោះ កែង ផ្លូវ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា រងរបួស​ធ្ងន់​៣- ឈ្មោះ លឺ​ញ ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​រងរបួស​ធ្ងន់​។

ករណីនេះ​កម្លាំង​អធិការនគរបាល​ស្រុក​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​ជួយ​អន្តរាគមន៍​យក​ជនរងគ្រោះមកកាន់​ប​ន្ទី​រពេទ្យ​បង្អែក​ស្រុក​ភ្លាម​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម