នារី​រូប​ស្រស់​ម្នាក់​ស្រវឹងស្រា បើករថយន្ត​បុក​​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ស្តុប​បែក​ជា​បួន

829
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ ​៖ រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រី​ត​មួយគ្រឿង បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​ដែល​ស្រវឹងស្រា បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស បើកបរ​ដោយ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រេ​ចង្កូត ្ទាតទៅ​ចិ​ញ្ចើ​ម​ផ្លូវ​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​បាក់​១​ដើ​ម និង​ផ្ទប់​ជាមួយ​ដើ​ម​ឈើ​ទៅមុខ​លែងរួច ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បាន​កើត​ឡើ​ង​កាល​វេលា ១​និង​៣០​នាទី​រំលង​អធ្រា​ត ឈានចូល​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​កែង​និង​៣១០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​បុរស​ម្នាក់​បើក​រថយន្ត ម៉ាក Pruis ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2R-8857 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០ ទិសដៅ​ពី​កើ​តទៅ​លិច។ ខ​ណៈ​មកដល់​ចំណុច​ភ្លើង​ស្តុ​ប​កែង​និង​ផ្លូវ​ព្រះមុនីវង្ស ក៏​ឆ្លងផ្លូវ​ទាំង​មិន​បន្ថយល្បឿន ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក Camery ហាយ​ប្រីត ពណ៌​ស ពាក់​ផ្លាក ភ្នំពេញ 2R-9345 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ មាន​ស្ថានភាព​ស្រវឹងស្រា បុកចំ​ពី​ច​ហៀ​ង​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​ព្រូស​រេ​ចង្កូត​ទៅ​ចិ​ញ្ចើម​ផ្លូវ​បុក​និង​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​របស់​រដ្ឋ​បាក់​ដល់​គល់​អស់​១​ដើម និង​ផ្ទប់​ជាមួយ​ដើ​ម​ឈើ​ទៅមុខ​លែងរួច។​

ក្នុង​ហេតុការណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ តែ​ក្រោយ​កើ​ត​ហេតុ​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ឡើង​តឹង​ស​រសៃ​ក ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ឃាត់។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ក៏បាន​វាស់វែង​យក​រថ​យ្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕B/Ha