​បើកបរ​មិន​គោរព​ភ្លើងស្តុប​ជ្រុល​ទៅបុក​រថយន្ត​ខាងមុខ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​

444
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​ខាងមុខ​ពីក្រោយ​បណ្ដាល​រង​ការខូចខាត​ទាំងសងខាង​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៨៩​ចំណុច​ស្តុ​ប​កងរាជអាវុតហត្ថ​ផ្ទៃ​ប្រទេស​ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៩​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​។​

​សាក្សី​បានដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X2263​ក្នុង​ល្បឿន​យ៉ាង​លឿន​។​មកដល់​ចំណុចកើតហេតុ​មិន​ព្រម​ឈប់​ភ្លើងស្តុប​បាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ពណ៌​ឈាមជ្រូក​ពាក់​ស្លាក​ភ្នំពេញ​2AT1327​ស្របគ្នា​កំពុង​ឈប់​ភ្លើងស្តុប​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ចុះ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​ស្នងការ​ក្រុង​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម