​ផ្សព្វផ្សាយ​អប់រំ​ពី​អនាម័យ​បរិស្ថាន​សង្គម​ជាមួយ​អ្នកស្ម័គ្រចិត្ត JICA ក្នុង​ក្រុង​សៀមរាប​

654
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​យើង​ត្រូវ​រួមចំណែក​លើកកម្ពស់​សុខ​ភាព​បរិស្ថាន​ក្នុង​សហគមន៍​របស់​យើង​ឱ្យបាន​ល្អប្រសើរ​។​នេះ​ជា​ប្រសាសន៍​របស់លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹ​ជញ្ជូន​ខេត្ដ​សៀមរាប​បានលើកឡើង​កាលពី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ពី​អនាម័យ​បរិស្ថាន​សង្គម​ជាមួយ​អ្នកស្ម័គ្រចិត្ត JICA ។​

​លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹ​ជញ្ជូន​ខេត្ដ​សៀមរាប​បាន​និយាយថា​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ពី​អនាម័យ​បរិស្ថាន​សង្គម​គឺមាន​កិច្ចសហការ​ពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​និង​សាលាបឋមសិក្សា​ជាស៊ីម​-​អង្គរ ។​លោក​បាន​បន្តថា​យោង​ស្មារតី​សិក្ខាសាលា​ផ្សព្វផ្សាយ​កាលពី​ថ្ងៃមុន​មក យើង​ត្រូវ​រួមចំណែក​លើ​កម្ពស់​សុខភាព​បរិស្ថាន​ក្នុង​សហគមន៍​ការិយាល័យ​លូ​បានរៀបចំ​ជា​រូបភាព​សារ​អប់រំ​និង​ជា​លិទ្ធ​ផល​។​

​យើង​ទទួល​ចំណា​ម់​អារម្មណ៍​ពី​សំណាក់​សិស្សានុសិស្ស​អ្នកគ្រូ​អំពី​ការគ្រប់គ្រង​ទឹក​សំណល់​អ្វី​ជា​ទឹក​កខ្វក់ និង​ការ​បែក​ចែក​ទុកដាក់​សម្រាម​។​លោក ប្រធាន​មន្ទីរ​សាធារណការ ក៏បាន​អំពាវនាវ​ដល់ អ្នក​ថា អ្នកធ្វើ អ្នក​ឈរ​មើល អ្នក​ទិតៀន រួបរួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​យើង ៕S/

​រូបភាព​:​ផ្សព្វផ្សាយ​អប់រំ​ពី​អនាម័យ​បរិស្ថាន​សង្គម​ជាមួយ​អ្នកស្ម័គ្រចិត្ត​JICA​ក្នុង​ក្រុង​សៀមរាប​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ