កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​របស់​ក្រុមការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត​អនាម័យ​ជនបទ​(PWG)​លើក​ទី​១ ​ឆ្នាំ​២០១៩​

492
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ នៅ​សាលប្រជុំ​នៃ​មន្ទីរអប់រំ​យុវជន​ និង​កីឡា ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែកក្កដា ​ឆ្នាំ​២០១៩ ​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​របស់​ក្រុមការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត​ អនាម័យ​ជនបទ​(PWG)​លើក​ទី​១
​ឆ្នាំ​២០១៩ ​ក្រោម​អធិបតីភាព​លោក​ យឹម ​សៀ​ប​ អភិបាលរង​ខេត្ត​តំណាង​លោក ​ងួន​រតនៈ​ អភិបាលខេត្ត​។​

ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​លោក ​វ៉ាន់ ថុល​ ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក​សាន​ គង់ ​ប្រធាន​សម្របសម្រួល​អង្គការ​ដៃគូ​ប្រចាំ​ខេត្ត អភិបាល អភិបាលរង​ស្រុក ក្រុង មេឃុំ​ចៅសង្កាត់​និង​មន្ត្រី​ពាក់​ព័​ន្ឌ​ជាង​៧០​នាក់​។​

លោក ​វ៉ាន់ ថុល ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មានប្រសាសន៍ថា ​ក្រុមការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត ​និង​អនាម័យ​ជនបទ​ប្រចាំខេត្ត​រៀបចំ​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ពិនិត្យមើល​ពី​ការអនុវត្តន៍​ និង​ការទទួល​ខុស​ត្រូវ​ការងារ​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ​ជនបទ​របស៎​ខេត្ត​ រួម​នឹង​ការចែករំលែក​បទពិសោធ​ន៍​ពិគ្រោះ​យោបល់​ស្តីពី​ការងារ​ផ្គត់​ផ្គង់​ទឹក​និង​អនាម័យ​ជនបទ​។​

លោក​ប្រធាន​អភិវឌ្ឍន៍ជនបទ​ខេត្ត​បា​ម​បន្តថា​ ដោយ​យល់​យ៉ាងច្បាស់​នៃ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​កង្វះ​ការ​ផ្គត់​ផ្គង៎​ទឹកស្អាត​ និង​ការលើកកម្ពស់​អនាម័យ​ជនបទ​សម្រាប់​ខេត្ត​បាត់​ដំបង មន្ទីរ​អភិវឌ្ឍន៍​ជម​បទ​ខេត្ត​និង​បណ្តា​អង្គ​​ការ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​បាន​ប្រមើលមើល​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់ៗ​វិភាគ​អំពី​លទ្ធភាព​ធន​ធាន​ក្នុងការ​អនុវត្ត​​ផែនការ​សកម្មភាព​នានា ​តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ទស្ស​ន​វិស័យ​នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ ត្រូវ​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅក្នុង​បរិ​​ស្ថាន ​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តររ​ភាព​។​

បន្តម​កលោក​យឹម សៀ​ប​អភិបាលរង​ខេត្ត​បានបញ្ជាក៎​ថា​កិច្ចប្រជុំ​នេះ​នឹង​បង្ហាញ​ពី​ផែន​
ការដែល​ក្រុមការងារ​បច្ចេកទេស​ទឹកស្អាត​ និង​អនាម័យ​បានលើកឡើង​សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​ដល់​២០២៣​ ដើម្បី​ធ្វើយ៉ាងណា​​អាច​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​បង្គន់​ប្រើ​ប្រាស់​គ្រប់​ក្រុមគ្រួសារ​ ដែល​ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ជាតិ​ ដែល​បានចែង​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ឆ្នាំ​២០២៣ ​ដោយ​ជម្រុញ​ឱ្យបាន​៩០​ភាគរយ​និង​ឆ្នាំ​២០២៥​សម្រេច​ឱ្យបាន​១០០​ភាក​គរ​យ​។​

លោក​អភិបាលរង​ខត្ត​មាន​សង្ឃឹមថា​ កិច្ច​​ប្រជុំ​នេះ​នឹង​ជា​ស្ពាន​ដើម្បីឱ្យ​អ្នកពាក់ព័ន្ធ​ទាំង​
​អស់​ក្នុង​វិស័យ​ទឹកស្អាត​ និង​អនាម័យ​រិះរក​នូវ​មធ្យោបាយ ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​ខាងលើ​តាម​តួនាទី​របស់ខ្លួន​។ ​ជាពិសេស​សុំឱ្យ​អាជ្ញាធរ​ស្រុក ឃុំ សង្កាត់​ចូលរួម​លើក​ផែនការ​ថវិកា​របស៎ខ្លួន​ដើម្បី​គាំទ្រ​លើ​ការងារ​ទឹកស្អាត​និង​អនាម័យ​ជនបទ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​

បន្ទាប់មក​មន្ត្រី​អភិវឌ្ឍន៍ជនបទ​ខេត្ត​ បាន​ឡើង​ធ្វើ​បទ​បង្កា​ញ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ចំនួន​ប្រាំ​ចំណុច​ និង​មាន​បែង​ចែកជា​ក្រុម​ពិភាក្សា​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​មូលដ្ឋាន​មួយ​ទៅ​មូលដ្ឋាន​មួយទៀត​ឱ្យមាន​ការ​រី​ចម្រើន​ដូចៗ​គ្នា​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម