​ក្នុង​ឆ្នាំ​២០១៩​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ​កើនឡើង​ចំនួន​៦​ក្បាល​

1182
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​មានការ​កើនឡើង​ចំនួន ៦ ក្បាល​គិត​មក​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ​។​តាម​ការបញ្ជាក់​នៃ​អង្គការ​WWF​ដែលជា​អង្គ​ការជួយ​លើ​គម្រោង​អភិ​រ្ស​ផ្សោត​ទន្លេមេគង្គ​បានឱ្យដឹងថា រយៈពេល​ថ្មី ៗ​មានកូន​ផ្សោត​ចំនួន​មួយ ក្បាល​ទើបនឹង​កើត​ត្រូវ បាន ក្រុមការងារ​ស្រាវជ្រាវ​របស់​អង្គការ​WWF-​កម្ពុជា​ប្រទះឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី​ស្ថិត​ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ថ្មីៗ​កន្លង​។​

​លោក​ម៉ុក​ពន្លក​នាយរង​ខណ្ឌ​ជលផល​និង​ជា​ប្រធាន​ឆ្មាំ​ទ​ទ្លេ​រ​អភិរក្ស​សត្វ​ផ្សោត​ខេត្តក្រចេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​កូន ផ្សោត មួយ ក្បាល ទើប កើត ថ្មី​នេះ​បាន បង្ហាញ វត្តមាន នៅ ក្នុង ចំណោម ហ្វូង សត្វ ផ្សោត ធំ នៅ អន្លង់ ផ្សោត កាំ ពី កាលពីពេល ថ្មីៗ នេះ ដែល ប្រទះឃើញ ដោយ ក្រុមការងារ ស្រាវជ្រាវ របស់ អង្គការ WWF- កម្ពុជា ប្រចាំខេត្ត ក្រចេះ ។​

​លោក​នាយរង​ខណ្ឌ​ជលផល​បាន​បន្តថា កូន ផ្សោត ដែល បាន ប្រទះឃើញ ថ្មី នេះ គឺជា កូន ផ្សោត លើក​ទី​៦​ហើយ​ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០១៩​។​លោក​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​បានបញ្ជាក់​ទៀត​ថាស​ត្វ​ផ្សោត​ធំ​មានតែ​ជាង​៧០​ក្បាល​ទេ​ក្នុង​ឆ្នាំ​២០១៧​។​តែ​រហូតដល់​ឆ្នាំ​២០១៩​នេះ​សត្វ​ផ្សោត​មាន​ដល់​ជាង​៩០​ក្បាល​ហើយ​កូន​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំមាន​ចំនួន​ជាង​៣០​ក្បាល​ដែល​ខាង​មន្ត្រី​ជំនាញ​អង្គការ WWF មិន​រា​ប់ប​ញ្ជូ​ល​ក្នុង​សត្វ​ផ្សោត​ធំ​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ​កូន​ផ្សោត ទើប នឹង​កើត ជា លទ្ធផល ថ្មី មួយទៀត ក្នុង ឆ្នាំ ២០១៩ នេះ បញ្ជាក់ អំពី កិច្ច ខិតខំ ប្រឹង ប្រែង រួមគ្នា ក្នុង ការ អភិរក្ស សត្វ ផ្សោត ទន្លេមេគង្គ ក្នុងប្រទេស កម្ពុជា ។​លទ្ធផល នេះ ជាការ ឆ្លុះបញ្ចាំង ពី កិច្ច សហការ ដ៏ ល្អប្រសើរ ក្នុង ការងារ អភិរក្ស រវាង អង្គការ WWF- កម្ពុជា និង ដៃគូ អភិរក្ស នានា ដូចជា អាជ្ញាធរ មូលដ្ឋាន ម្ចាស់ មូលនិធិ អង្គការ ដៃគូ ប្រជា សហគមន៍ សាធារណជន ទូទៅ និង ជាពិសេស រដ្ឋបាល ជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង អាជ្ញាធរ ថ្នាក់ ខេត្ត ក្រចេះ ៕S/

​ ​ ​រូបថត​២​សត្វ​ផ្សោត​មានការ​កើនឡើង​ក្នុង​អន្លង់​ផ្សោត​កាំ​ពី​ឆ្នាំ​២០១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម