ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ការិយាល័យ​ច្រកចេញចូល​ត​តែមួយ ការិយាល័យ​ប្រជាពលរដ្ឋ និង​ប្រកាស​ចូលកាន់​មុខតំណែង​មន្ត្រី​បី​រូប​របស់​ស្រុក​បាកាន​

480
ចែករម្លែក

ដោយ​: ពស​
​ពោធិសាត់​:
លោក មៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ ការិយាល័យ​ប្រជាពលរដ្ឋ និង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក សៅ មឿ​ន អភិបាលរង​ស្រុក​បាកាន លោក វង្ស រ៉ាវី ជា​នាយក​រដ្ឋបាល​និង​លោក រ៉​ម វណ្ណៈ​ជា​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​បាកាន​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ម៉ៅ ធនិន អភិបាលខេត្ត បាន​បញ្ជាក់ថា​ការបង្កើត​ឲ្យ​មាននូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ គឺ​វា​ទាមទារ​ការផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​របស់​មន្ត្រី​សាធារណៈ ដែលជា​អ្នកគ្រប់គ្រង​ទៅជា​អ្នកផ្តល់​សេវា​ពិតប្រាកដ ប្រកបដោយ​ភាពរ​ស់រាយ រាក់ទាក់ មាន​មនសិការ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ដែល​កិច្ចការ​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ធនធាន​គ្រប់គ្រាន់ មាន​សមត្ថភាព និង​ឆន្ទៈ​បំពេញការងារ​។

​កំណែទម្រង់​បែបនេះ​ជា​កំណែទម្រង់​មួយ​ដែល​ឆ្លើយតប​យ៉ាងពិត​ប្រាកដ​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ លោក​អភិបាលខេត្ត​បន្តថា ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ក្រុង ស្រុក គោលដៅ ជាក់ស្តែង​ថ្ងៃនេះ នៅ​ស្រុក​បាកាន ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ព្រមទាំង​បាន និង​កំពុងផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ផ្តល់ព័ត៌មាន​អំពី​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្តិ គោលការណ៍ នីតិវិធី និង​ព័ត៌មាន​អំពី​ស្តង់ដារ​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា​សាធារណៈរ​បស់រ​ដ្ឋ ព្រមទាំង​សមិទ្ធផល​នានា​នៃ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ ការផ្តល់​ព័ត៌មាន​ទាំងនេះ នឹង​រួមចំណែក​លើកកម្ពស់​ការ​ចូលរួម​របស់​សហគម​ន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ទាំង​ក្នុង​ដំណើរ​ការផ្តល់សេវា និង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម