ពលរដ្ឋ​មួយ​ភូមិ ប្តឹង​ចោទ​ស្ត្រី​ម្នា​ក់ថា​បោកប្រាស់ លុយ​របស់​ពួកគាត់​ព្រោះតែ​ពួកគាត់​ចង់បាន​ការប្រាក់

508
ចែករម្លែក

ដោ​យ:វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ពលរដ្ឋ​ចំនួន​៣០ គ្រួសារ​ស្នើ​ទៅ​អាជ្ញាធរ​ឃុំ​ទឹកល្អក​ស្រុក​ព្រៃនប់ ជួយ​អន្តេ​គម​ន៍​ទប់ស្កាត់​មិនឲ្យ​ស្ត្រី​វ​យ័​ជា​ង៣០ឆ្នាំ​មួយរូប​មិន​ឲ្យ​ចេញទៅ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ស្រុកភូមិ បន្ទាប់​ស្ត្រី​ខាងលើនេះ​ត្រូវបាន​ពលរដ្ឋ​អះអាងថា បាន​ជំពាក់​លុយ​ពួកគាត់​តាមបែប​ចងការ​ប្រាក់​សរុប​គិតតែ​ប្រាក់​ដើម​ជាង​២០​ម៉ឺន​ដូ​ល្លារ និង​ជាង​៩០​លាន​រៀល។

​លោក ហាក់ សាន់ មេឃុំ​ទឹកល្អក ស្រុក​ព្រៃនប់​ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទឺ​១៧ ​កក្កដា​​២០១៩​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ក្នុង​ឃុំ​ទឹកល្អក នាំគ្នា​មក​ប្រមូលផ្តុំ​នៅ​សាលាឃុំ ស្នើ​ដល់​អាជ្ញាធរ​ឃុំ​ជួយ​អន្តរាគមន៍​ឃាត់​មិនឲ្យ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​មួយរូប ឈ្មោះ ឃឿន ឃួន អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ មិនឲ្យ​ចេញពី​ភូមិ​ទៅធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ស្រុកភូមិ ដោយ​ពួកគាត់​តម្រូវឲ្យ​ស្ត្រី​ខាងលើ​ដោះស្រាយ​ពាក់ព័ន្ធ​និង​ជំពាក់​ប្រាក់​សិន។

​ពលរដ្ឋ​ដែល​លើ​គ្នា​ទៅ​សាលាឃុំ​បាន​និយាយ​ដូចៗ​គ្នា​ថា ស្ត្រី​ឈ្មោះ​ ឃឿន ឃួន ​នេះ​បាន​ដើរ​ធ្វើ​សកម្មភាព ដើរ​ប្រមូលប្រាក់​ពី​ពួកគាត់ តាមបែប​ផ្តល់​ការប្រាក់ មានគ្រួសារ​ខ្លះ​រយៈពេល​៣​ថ្ងៃ​ទទួលបាន​ប្រាក់​ការ​ពី​ស្ត្រី​នោះ​ម្តង​ហើយ​ខ្លះ​រយៈពេល​១​អាទិត្យ​ទើបបាន​ការប្រាក់​តា​មល​ក្ខ័​ណ្ខ​ព្រមព្រៀង​មាត់​និង​មាត់​ដោយ​មិនមាន​ក្រដាស់​ស្នាម​អ្វី​ឡើយ។​

​ប្រភព​ដដែល​បាន​បន្ថែមថា ប្រាក់​ដែល​ត្រូវបាន​ស្ត្រី​នោះ ដើរ​យកតាម​គ្រួសារ​និ​មួយៗ​មានគ្រួសារ​ខ្លះ​ជិត​១០០០ដុល្លារ ខ្លះ​៣៥០០ដុល្លារ រហូត​ខ្លះ​ដល់​៨​ម៉ឺន​ដុល្លា​ដោយ​សកម្មភាព​នេះ​ត្រូវបាន​ស្ត្រី​ខាងលើ​ប្រាប់​តាម​គ្រួសារ​នី​មួយៗ​ មិនឲ្យ​និយាយ​ខ្ចរខ្ចាយ​ឡើយ ហើយ អ្វីដែល​ធ្វើឲ្យ​ពួកគាត់​ជឿ​លើ​ស្ត្រី​នោះ ព្រោះ​កន្លងមក​ពួកគាត់​ដឹងថា ស្ត្រី​នោះ​ធ្លាប់​ធ្វើការ​ក្នុង​ស្ថា​ប័​ន័​ឯកជន​មួយ ពាក់ព័ន្ធ​កម្ចី​ការប្រាក់​ដែរ ហើយ​អ្វីដែល​គាត់​មិន​និក​ស្មាន​ដល់​នោះ ស្ត្រី​នោះបាន​ឈប់​ពី​ការងារ​នោះ​យូ​មកហើយ។​

​លោកស្រី​តាន់ ឡុង តំណាង​ពលរដ្ឋ​ទាំងអស់​ដែល​មកប្តឹង​ដល់​សាលាឃុំ​នេះ បាន​និយាយ​ខ្លី​ថា ចំពោះ​អ្វីដែល​គាត់​សុំ​ដល់​អាជ្ញាធរ​ជួយ​គឺ សុំឲ្យ​ស្ត្រី​នោះ​សង​ខ្លះ​ដល់​ពួគគាត់​តាម​លទ្ធភាព​ដែលមាន​ស្រាប់ ហើយ​នៅ​បន្ត​រាល់​ស្ត្រី​នោះ​ចេញទៅ​ធ្វើការ ត្រូវ​ដក​ប្រាកខែ​ខ្លះ​បង់​រំ​លោះ​ជាប្រចាំ​ខែ​មក​ទុក​តម្កល់​នៅ​សាលាឃុំ ១​ឆ្នាំ​ទើ​ម​ក្រុម​ពួកគាត់​ចែកគ្នា​ម្តង ។​

ស្ត្រី​ឈ្មោះ​ឃឿន ឃួន ដែល​ត្រូវបាន​ពលរដ្ឋ​ឈរជុំវិញ បាន​និយាយ​ទាំង​ទឹកមុខ​ស្មើ​ធម្មតា​ថា បញ្ហារ​ខាងលើនេះ​មាន​មែន តែ​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក​គាត់ បានផ្តល់​ជា​ប្រាក់​ការ​ខ្លះៗ​ជូន​ខ្លះ​ដែរ។​

​ស្ត្រី​នោះបាន​បន្តថា ប្រាក់​ដែល​គាត់​ដើរ​ប្រមូល​ គឺ​យក​ពី​គ្រួសារ​មួយ​ទៅឲ្យ​ជាការ​ប្រាក់​ដល់​គ្រួសារ​មួយទៀត​រំ​លោះ​ការ​ជំពាក់។​

​ស្ត្រី​នោះបាន​បន្តថា ចំពោះ​បញ្ហា​នេះ​គាត់​មិន​ថា​មិន​សង​ទេ ដោយ​អះអាងថា ចាំ​លក់​ដី​ផ្ទះ និង​ដីស្រែ​បាន​នឹង​សង​ខ្លះ​សិន ហើយ​បន្ទាប់មក​ខ្លួន​និង​ចេញទៅ​ធ្វើការ​បាន ប្រាក់​ខែ​សង​រំ​លោះ​តាមរយៈ​តម្កល់​ប្រាក់​នៅ​សាលាឃុំ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម