​រថយន្ត​បើក​លឿន​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ពីរ​នាក់​

353
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ និងពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៤០​ត្រង់ចំណុច​ភូមិ​ទន្លេ​ក​ន្ទឹ​ល​ ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​២​និង​១១​នាទី​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាកNEX​ពណ៌​ក្រហម ពាក់​ផ្លាក​លេខ​កំពង់ស្ពឺ​1N-9147 ។​បើកបរ​ដោយ​ឈ្មោះ ឌឹ​ម ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឌុប​មនុស្ស​២​នាក់​ ទី​១​ឈ្មោះ ឌឹ​ម និមល ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ស្លាប់​) ។​ទី​២​ឈ្មោះ អឿន ចាន់ថុល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រងរបួស ។អ្នក​ទាំង​៣​រស់នៅ​ភូមិ​កែវ​មន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នករងរបួស​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​វត្ថុតាង​ទាំង​២​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម