​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​

537
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨.២៩ ត្រង់ចំណុច​ភូមិ​បេង​ឃុំ​ស្តុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី ២១ ខែកក្កដា​ឆ្នាំ ២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៨​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW.5 225 បើកបរ​ដោយ​ឈ្មោះ​ផាត​ដា​ណៃ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​ដែល​បើក​ស្រប​ទិស​រួច​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ​កំពត​2A.1561​ដែល​កំពុង​បើកបរ​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​និង​កន្លែង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម