​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​ខែកក្កដា​ស្លាប់​៥​នាក់​និង​របួស​២២​នាក់​

416
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​២០​ដល់​ម៉ោង​២​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៥​នាក់​និង​បាន​បង្កឱ្យមាន អ្នក រង របួសធ្ងន់ – ស្រាល ចំនួន ២២ នាក់ ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​២៨​នាក់​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១១ លើក ។

​សូម ជម្រាប ថា ក្នុង រយៈពេល ២១ ថ្ងៃ នៃ ខែកក្កដា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ៩៤ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ៣៨១ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២២៩ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម