ស្តារ​ស្ថានការណ៍​ទីផ្សារ​សាច់ជ្រូក​ឡើងវិញ​

522
ចែករម្លែក

*​បើក​យុទ្ធនា​ការឲ្យ​បរិភោគ​សាច់ជ្រូក​ឡើង​វិញ​ បន្ទាប់ពី​ទីផ្សារ​សាច់ជ្រូក​ដាំ​ក្បាល​ចុះ​បន្ទាប់ពី​ជំងឺ​អុកឡុក​ដល់​អ្នក​ចិញ្ចឹម​

ដោយ​:មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ប្រជាជន​ស្ទើរ​លែងបរិភោគ​សាច់ជ្រូក ក្រោយពេល​ជំងឺប៉េស្ត៍​ជ្រូក​អា​ហ្វ្រិកផ្ទុះ​កើតមាន​តាម​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​វៀតណាម​។ ​ហាង​លក់​ម្ហូបអាហារ ហាង​លក់​គុយទាវ បុណ្យទាន ពិធីការ​កូន​ក៏​លែង​ទិញ​សាច់ជ្រូក​យកមក​ធ្វើ​ម្ហូប​ដែរ​។ ​តូប​លក់​សាច់ជ្រូក​តាម​ផ្សារ​មួយចំនួន​បិ​ទ​បណ្តោះអាសន្ន​សិន​។​

ថ្មីៗ​នេះ​ទោះបី​ស្ថាប​ន័ក្រសួងកសិកម្ម​រុក្ខា​ប្រ​មាញ់​ និង​នេសាទ ​ប្រឹង​ផ្សាយ​តាម​ទូរទស្សន៍​ឲ្យ​ប្រជាជន​ងាក​មក​បរិភោគ​សាច់ជ្រូក​វិញ ​ក្នុងន័យ​ពន្យល់​យ៉ាងណា ​ក៏​ប្រជាជន​មិនទាន់​ជឿ​នៅឡើយ​ដែរ​។​ ដោយ​មើលឃើញ​តម្លៃ​សេដ្ឋកិច្ច​បាន​ពី​វិស័យ​ចិញ្ចឹម​ជ្រូក​មានកម្រិត​ខ្ពស់ អ្នក​ចិញ្ចឹម​ទទួលបាន​ប្រាក់ចំណូល​ច្រើន​។ ​ទីផ្សារ​សាច់ជ្រូក​កំពុង​ដាំ​ក្បាល​ចុះ​។​ ទើប​កើតមាន​វិធានការ​ថ្មីៗ​ជំរុញ​បន្ថែមទៀត ​ដើម្បី​ស្តារ​ស្ថាន​ការណ៍​​​នេះ​ឡើងវិញ​ ​នោះ​គឺ​ឲ្យ​បណ្តា​ភ្នាក់ងារ​ពេទ្យសត្វ​ទាំងអស់​ចុះ​តាម​តូប​លក់​សាច់ជ្រូក​ឲ្យជួយ​និយាយ ឃោសនា​ទៅកាន់​ប្រជាជន​ដែល​មក​ផ្សារ​ឲ្យ​ចូលមក​ទិញ​សាច់ជ្រូក ជា​ជ្រូក​គ្មាន​ជំងឺ​ មាន​ប៉ូលិស​ដើរ​ប្រាប់​អ្នកលក់​សាច់ជ្រូក​ថា​សាច់ជ្រូក​ដែល​យកមក​លក់​នេះគ្មាន​ជំងឺ និង​ត្រូវ​វាយ​ត្រា​បញ្ជាក់​ពី​ពេទ្យសត្វ​ថែមទៀត​។​

ភី រុង ​មន្ត្រី​ពេទ្យសត្វ​ក្រុងភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យដឹង​ថ្ងៃ​នេះថា ​យើង​កំពុងធ្វើការ​ងារ​ឃោសនា​តាម​ផ្សារ​ឲ្យ​ប្រជាជន​ងាក​មក​បរិភោគ​សាច់ជ្រូក​វិញ ដោយ​ពន្យល់​អ្នក​ទិញ​​តាម​អ្វីដែល​ក្រសួង​បានប្រកាស​។​

លោក ​ស្រ៊ុន ពៅ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់ថា ​យើង​នឹង​ត្រៀម​ចុះ​តាម​ផ្សារ​ពន្យល់ ​និង​ចែក​ខិត្ត​ប​ណ្ណ័​ដល់​អ្នកទិញ​អំពី​អ្វី ដែល​សាច់ជ្រូក​លក់​សព្វថ្ងៃ​មិន​ប៉ះពាល់​សុខភាព​។​ ហើយ​នាំគ្នា​មក​បរិភោគ​សាច់ជ្រូក​វិញ​មក​។ ​សាច់ជ្រូក​ដែល​លក់​នេះ​គ្មាន​ជំងឺ​ទេ​ ​គឺ​ពេទ្យសត្វ​ធានា​ខុសត្រូវ​ទាំងស្រុង​។​

លោកបន្ដ​ថា ​កន្លងមក​បាន​ខាតបង់​ច្រើនណាស់​ ដោយសារតែ​ឥទ្ធិពល​នៃ​ជំងឺ​នេះ​ផ្ទុះឡើង​។​ ខេត្ត​ដែល​នៅជាប់​ព្រំដែន​វៀតណាម​ គឺ​ប្រជាជន​មិន​បរិភោគ​សាច់ជ្រូក​តែម្តង​។​ ទីផ្សារ​សាច់ជ្រូក​ត្រូវ​ខាតបង់​ជ្រូក​៧០០០​ក្បាល​ស្មើនឹង​៧០០​តោន​ក្នុង​១​ថ្ងៃ​។​ដោយសារ​ប្រជាជន​ផ្អាក​បរិភោគ​សាច់ជ្រូក​មួយរយ​:​កន្លងមក​នេះឯង​៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ