ពីរ​ថ្ងៃ​ចាប់​មនុស្ស​ប្រាំ​នាក់​រឿង​គ្រឿងញៀន​

612
ចែករម្លែក

ដោយ​:អង្គរតូច​/​សៀមរាប​ ៖ ក្នុង​រយៈពេល​ពីថ្ងៃ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​ប្រាំ​នាក់ ក្នុង​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

លោក​វរសេនីយ៍ឯក ​អ៊ុ សា​អាត នាយ​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ថ្ងៃទី២០ ​ខែកក្កដា​ ឆ្នាំ២០១៩ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​ទី​១-​ឈ្មោះ មី ផល ភេទ​ប្រុស មុខរបរ​គ្មាន​។ ​ទី​២-​ឈ្មោះ ឆាន់ សុភាព​ភេទ​ប្រុស មុខរបរ​គ្មាន។​ ទី​៣-​ឈ្មោះ សុខ ឡុង ភេទ​ប្រុស មុខរ​គ្មាន​។​ ទី​៤-​ឈ្មោះ ស៊ីន ពិ​សិទ្ធ ភេទ​ប្រុស មុខរបរ​គ្មាន​។​ ពួកគេ​មាន ទីលំនៅ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ដោយមាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

លុះ​ថ្ងៃទី​២១ ខែកក្កដា ឃាត់ខ្លួន​ម្នាក់ទៀត​ឈ្មោះ ​សួន លាប ភេទ​ប្រុស មានមុខ​របរ​រត់​ម៉ូតូ​កង់​បី ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​។​ជា​លទ្ធផល​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៣​កញ្ចប់ ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ និង​ទូរស័ព្ទដៃ​ចំនួន៣គ្រឿង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម