បន្ត​នាំយក​គ្រឿងចក្រ​ស្តា​រអាង​ដើម្បី​ត្រៀម​ស្តុក​ និង​នាំ​ទឹកស​ង្គ្រោះ​ស្រូវ​ប្រជាកសិករ

426
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​បាន​បន្ត​នាំយក​គ្រឿងចក្រ​ស្តា​រអាង ​ដើម្បី​ត្រៀម​ស្តុក​និង​នាំ​ទឹកស​ង្គ្រោះ​ស្រូវ​ប្រជាកសិករ​ ដែល​រង​ឡ្រោះ​ដោយ​គ្រោះរាំងស្ងួត។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ជំនាញ​បច្ចេកទេស​នៃ​ម​ន្ទិ​រ​ធនធានទឹក​ខេត្ត​និង​អាជ្ញាធរ​ដែនដី មាន​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​,លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង នាំយក​អេស្កាវ៉ាទ័រ ចាប់ផ្តើម​ស្តា​រអាង​កណ្តោល​ទំហំ​២៥០០​ម៉ែត្រ រាង​អក្ស​V ខ្នង​១៥​ម៉ែត្រ ទីតាំង​នេះ​ជា​កន្លែង​ប្រភពទឹក​មួយ​ដ៍​សំខាន់ ដើម្បី​យក​ទឹក​ទៅ​ស្រោចស្រព​ស្រូវវស្សា​ ​ប្រាំង​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នៅ​តំបន់​នោះ​តែម្តង​ គឺ​ស្តា​រអាង​កណ្តោល ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​នៃ​ខេត្តបន្ទាយមានជ័យ ដើម្បី​ធានា​ប្រសិទ្ធិភាព​ស្តុក​ទឹក​ទុក​ស្រោចស្រព​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​រាំងស្ងួត​ពេលនេះ​ និង​បម្រុង​ទុក​នៅពេល​ក្រោយ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម