អាវុធហត្ថ​ខេត្តក្រចេះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ខុសច្បាប់​ជាង​២២​ម៉ែត្រគូប​នៅ​ស្រុក​សំបូរ​

576
ចែករម្លែក

ដោយ:​សេង​ឃួន​/ក្រចេះ​ ៖ ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ ដោយមាន​ការចង្អុល​ពី​លោក សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដោយមាន​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឡុង យឹ​ង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​រុករក​ឃើញ​ឈើប្រណិត​ជាង​១៨​ម៉ែត្រគូប​នៅក្នុង​ព្រៃ​ ដែល​ក្រុម​ឈ្មួញ​លាក់ទុក​បំរុង​ដឹកជញ្ជូន​ទៅ​ស្រុក​ស្នួល​នឹង ខេត្ត​ត្បូងឃ្មុំ បន្ត​លក់​នៅ​ព្រុំប្រទល់​ប្រទេស​វៀតណាម​ស្ថិតក្នុង ចំនួន​ពីរ​ឃុំ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​លោក ឡុង យឹ​ង មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ថ្លែងប្រាប់​បណ្តា​ពត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​ថា កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ ជា​ប្រភេទ​ឈើប្រណីត​ដូចជា​ឈើ​ធ្នង់​នឹង​ឈើ​កកោះ​រាប់រយ​ដុំ​ប្រមាណ​ជាជាង​១៨​ម៉ែត្រគូប​ដែល​ក្រុម ឈ្មួញ​ដឹក​ចេញពី​ស្ទឹងត្រែង​នឹង ខេត្តមណ្ឌលគិរី ​ដឹកជញ្ជូន​មក​លាក់ទុក​ទីតាំង​ខាងលើ​បំរុង​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​នៅពេល​យប់​ស្ងាត់ៗ ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃត្រង់​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ក្រោយពី​កម្លាំង​អាវុធហត្ថ រុក​រកឃើញ​ជាច្រើន​ម៉ែត្រគូប​នៅ​ក្នង​ព្រៃ ហើយ​កម្លាំង​របស់លោក​ក៍បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្ត​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ បន្ត​រុករក​ឃើញ​គំនរ​ឈើប្រណីត​ខុសច្បាប់​មួយកន្លែង​ផ្សេងទៀត​ ប្រមាណ​ជាជាង​៣​ម៉ែត្រគូប​បន្ថែមទៀត​ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូ​កណ្តៀរ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​ខែកក្កដា ​ឆ្នាំ​២០១៩​នេះ​។​

​លោក ឡុង យឹ​ង មេបញ្ជាការរង​រូប​នោះបាន​បញ្ជាក់ថា ​ក្រោយពី​កម្លាំង​របស់លោក​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ជា​ប្រភេទ​ឈើប្រណីត ប្រមាណ​ជាជាង​២២​ម៉ែត្រគូប បច្ចុប្បន្ននេះ​កម្លាំង​ជំនាញ​របស់លោក​បានប្រគល់​ជូន​សង្កាត់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​រួចហើយ​។​

​លោក នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រូប​នោះបាន​បញ្ជា​ក់ថា មក​ដល់ពេលនេះ​ការដឹក​ជញ្ជូន​ឈើ​ទាំងនោះ ​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ