អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច​ម៉ូតូ​ម្នាក់ ទៅ​តុលាការ​!

521
ចែករម្លែក

ដោយៈ​ចាន់តូ​
​ភ្នំពេញៈ
នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​ម៉ូតូ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១:៣០​នាទី មាន​ករណី​បាត់​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ​ស ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ ភ្នំពេញ​1FO-0380 នៅ​ចំណុច​ផ្លូវ​ហាណូយ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​របស់​ឈ្មោះ ធឿន សេង​ធឹង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ បន្ទាប់ពី​ដឹងថា​ម៉ូតូ​ត្រូវបាន​ចោរលួច​យកទៅ​បាត់ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​រហូតដល់​កំណត់​មុខ​ស​ញ្ញ៉ា​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ យកមក​ធ្វើការ​សួរនាំ​តែម្តង​។

​ក្រោយពេល​ឃាត់ខ្លួន​បាន​រូបគេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ក្រុងភ្នំពេញ​ថា រូបគេ​ពិតជា​បាន​ដើរ​ចូលទៅ​លួច​ម៉ូតូ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ខាងលើ ពិតប្រាកដ​មែន ហើយ​បាន​យក​ម៉ូតូ​នោះ​ទៅ​ទុក​កន្លែងផ្ញើម៉ូតូ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម