F-16 កូរ៉េខាងត្បូង​ហោះ​កាត់​មុខ​និង​បាញ់​ព្រមាន​យន្តហោះ​ទម្លាក់​គ្រាប់​រុស្ស៊ី​

1766
ចែករម្លែក

​នាយសេនាធិការ​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​បាន​ហោះ​រំលោភ​ចូល​ព្រំដែន​អាកាស​របស់​កូរ៉េខាងត្បូង​ចំនួន​២​ដង​​នៅលើ​សមុទ្រ​ជប៉ុន​កាលពី​ថ្ងៃ​២៣​កក្កដា និង​ត្រូវបាន​បាញ់​ព្រមាន តែ​យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​ឆ្ងាយ​TU-95MS​របស់​រុស្ស៊ី​មិន​បាន​ដូរ​ផ្លូវ​ហោះ​ទេ​ដោយ​អនុវត្ត​តាម​ច្បាប់​​អន្តរជាតិ ,​នេះ​បើ​តាម​ការអះអាង​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​ក្រសួង​បាន​និយាយថា​« ផ្លូវ​ហោះ​របស់​TU-95MS មិន​បាន​បង្វែរ​ទិស​ទេ ។​យន្តហោះ​នេះ​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​កោះ​ដុកដូ​(​ជប៉ុន​ហៅ តាកេស៊ី​ម៉ា​)​ហើយ​មិន​បាន​រំលោភ​ដែន​​អាកាស​កូរ៉េខាងត្បូង​ទេ​»​។​

​រុស្ស៊ី​បានអោយដឹងថា យន្តហោះ F-16 ពីរ​គ្រឿង​របស់​កូរ៉េខាងត្បូង បាន​ហោះ​បែប​មិន​អាជីព កាត់​ពីមុខ​យន្តហោះ​ផ្ទុក​កាំជ្រួច​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី និង​បង្ក​ការ​គំរាម​ដល់​សន្តិសុខ​​របស់​អ្នក​បើក​។​យន្តហោះ​កូរ៉េខាងត្បូង​ក៏​បាន​បាញ់​ព្រមាន​ដាក់​យន្តហោះ​រុស្ស៊ី​ផងដែរ​។​

​ក្រសួងការបរទេស​រុស្ស៊ី​ក៏​បាន​និយាយថា វា​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាកាសយាន​និក​កូរ៉េខាងត្បូង​បាន​ព្យាយាម​មិន​បាន​សំរេច​ដើម្បី​រារាំង​មិន​អោយ​យន្តហោះ​រុស្ស៊ី​ហោះ​លើ​​ដែល​ទឹក​អព្យាក្រិត​នៃ​សមុទ្រ​ជប៉ុន ។​

​ទោះជា​យ៉ាងណា តំបន់​នោះ​ត្រូវបាន​កូរ៉េខាងត្បូង​ចាត់ទុក​ជា​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​របស់ខ្លួន​។​

​មុននេះ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ក៏បាន​និយាយថា យន្តហោះ​ប្រដេញ​កូរ៉េខាងត្បូង​បាន​បាញ់​ព្រមាន​ដាក់​យន្តហោះ​យោធា​រុស្ស៊ី​មួយ​ដែល​ខ្លួន​បាន​និយាយថា​វា​បាន​ហោះ​​ចូល​ក្នុង​ដែនអាកាស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​៕ដោយ៖វាសនា

យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​ឆ្ងាយ​TU-95MS​របស់​រុស្ស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម