ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បើក​ការចរចា​ជាមួយ​ក្លិប Tottenham ដើម្បី​ផ្ទេរ ខាយ វ៉ក​ឃ័​រ​

1157
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​ខ្សែការពារ ខាយ វ៉ក​ឃ័​រ (Kyle Walker) របស់​ក្លិប Tottenham វិញ​។​
​ ​
​ការចរចា​ត្រូវបាន​បើកចំហ​រវាង​ក្លិប​ទាំងពីរ​សម្រាប់​ខ្សែការពារ​វ័យ​២៧​ឆ្នាំនេះ ហើយ Tottenham នឹងមិន​ទទួលយក​ប្រាក់​តិចជាង ៥០​លាន​ផោន​ទេ​។​
​ ​
​គេ​អាច​យល់បាន​ថា កីឡាករ KieranTrippier​បាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង​ប្រាក់​ឈ្នួល​៦៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ នៅ Tottenham ដើម្បី​ក្លាយជា​អ្នក​ស្នង​តំណែង​របស់ វ៉ក​ឃ័​រ នៅ​រដូវ​កាល​ក្រោយ​។​
​ ​
Trippier បាន​ក្លាយជា​ជម្រើស​ទី​១​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) កាលពី​រដូវ​កាល​មុន បន្ទាប់ពី វ៉ក​ឃ័​រ មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​គ្រូបង្វឹក​រូបនេះ​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នឹងចូលរួម​ការប្រកួត​ប្រជែង​លើក​ពាន Checkatrade Trophy នៅ​រដូវ​កាល​ក្រោយ​ជាមួយ​ក្លឹប Liverpool និង Arsenal ។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ក៏​អាច​ជ្រៀតចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ បន្ទាប់ពី​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Spurs នៅតែ​ចង់​បន្ថែម​ខ្សែការពារ​ស្តាំ​មួយទៀត ដើម្បី​ធានាថា ពួកគេ​មានគុណ​ភាព​គ្រប់គ្រាន់​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ប្រជែង​យកពាន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​ឆេ​ម​ពាន​លី​ក​៕ ​ដោយ ៖ពិសិដ្ឋ

ខ្សែការពារ ខាយ វ៉ក​ឃ័​រ (Kyle Walker) ​

ទីតាំងផ្សាយពាណិជ្ជកម្ម