ម៉ា​ឌូ​រ៉ូ​ស្តីបន្ទោស​ក្រុម​ប្រឆាំង​ចំពោះ​ការ​ដាច់​អគ្គិសនី​

579
ចែករម្លែក

​ចរន្ត​អគ្គិសនី បាន​ដាច់​នៅ​តំបន់​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​អំពី​ការ​ដាច់​ភ្លើង​ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ភាព​​វឹកវរ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ នៅពេល​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ក្រុម​អ្នកប្រឆាំង​ថា​បាន​បំផ្លាញ​ប្រព័ន្ធ​ថាមពល​វា​រី​អគ្គិសនី​របស់​ប្រទេស​នេះ​។​

​ភ្លើង​នៅ​ទីក្រុង​កា​រ៉ា​កាស់ បាន​ដាច់​បន្ទាប់ពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ចន្ទ​និង ហើយ​ភ្លាមៗ​នោះ វា​បាន​ធ្វើ​ចរាចរណ៍​មាន​ការកកស្ទះ​ខ្លាំង ដោយសារ​ភ្លើង​ចរាចរណ៍​និង​រថភ្លើង​ក្រោម​​ដី​បាន​ឈប់​ដំណើការ​ក្នុងអំឡុងពេល​មមាញឹក​។​នៅពេល​យប់​មកដល់ នៅ​ទីក្រុង​កា​រ៉ា​កាស បាន​ស្ថិតនៅក្នុង​ភាព​ងងឹត​។​

​ក្នុងពេល​ដាច់​ភ្លើង​រយៈពេល​ជិត​៣​ម៉ោង ក្រុម​អាជ្ញាធរ​បាន​ស្តីបន្ទោស​លើ​ការវាយប្រហារ​ផ្តាច់​ភ្លើង​ដោយ​អំពើ​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​​វេ​ណេ​ស៊ុយអេ​ឡា​ភាគខាងត្បូង ដែល​ជា​ការវាយប្រហារ​ស្រដៀង​គ្នា​ដោយ​ដាច់​ភ្លើង​អស់​ពេល​ជិត​មួយ​សប្តាហ៍ កាលពី​ខែ​មីនា​ដែល​បាន​បណ្តាលឱ្យ​ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា​​រាប់លាន​នាក់​ដែល​គ្មាន​ទឹក ឬ​ធ្វើការ​ទាក់ទង​គ្នា​បាន​នោះទេ​។​

​ដោយ​ឆ្លើយតប​នឹង​បញ្ហា​ដាច់​ភ្លើង​នេះ លោក ហ្ស​ក រ៉ូ​ឌ្រូ​ហ្គេស រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​បាន​និយាយថា ក្រុម​អាជ្ញាធរ​បាន​កំពុង​ធ្វើការ​ដើម្បី​ធ្វើឱ្យ​មាន​ភ្លើង​ប្រើប្រាស់​ឡើង​​វិញ​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​។ លោក​បាន​និយាយថា កងសន្តិសុខ​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​រក្សា​សុត្ថិភាព​នៅតាម​ផ្លូវ និង ត្រៀម​រៀបចំ​សេវាកម្ម​សុខាភិបាល​។​

​តាម​សេចក្តីរាយការណ៍​ថា ១៩​រដ្ឋ​ក្នុងចំណោម​២៤​រដ្ឋ​នៅ​ប្រទេស​នេះ ក៏​បាន​ទទួលរង​ផល​ប៉ះពាល់​ពី​ការ​ដាច់​ភ្លើង​នេះ​ផងដែរ​។​

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ស្តីបន្ទោស​ការ​ដាច់​ភ្លើង​កាលពី​ខែ​មីនា​ទៅលើ​ការវាយប្រហារ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក លើ​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​បំ​​ផុត​របស់​ប្រទេស​នេះ​។​

​ប៉ុន្តែ ក្រុម​អ្នកប្រឆាំង​លោក បាន​និយាយថា​ការ​ដាច់​ភ្លើង​នេះ គឺ​ដោយសារតែ​ការវិនិយោគ​ដែល​មិន​មាន​ភាពត្រឹមត្រូវ​ខ្វះ​ការត្រួតពិនិត្យ​នាំឱ្យមាន​អំពើពុករលួយ​ដែល​​ប្រព្រឹត្ត​ដោយ​ពួក​មន្ត្រី​ពុករលួយ ដែល​បាន​គ្រប់គ្រង​ប្រាក់​ចំណូល​ប្រេង​ខុស​ទិស​ដៅ​នៅក្នុង​ប្រទេស​ដែល​មាន​ធនធាន​ប្រេង​ដ៏​ច្រើន​គេ​បំផុត​នៅលើ​ពិភពលោក​នេះ​៕ដោយ៖សុខា/sn

ភ្លើង​នៅ​ទីក្រុង​កា​រ៉ា​កាស់ បាន​ដាច់​បន្ទាប់ពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ចរាចរណ៍​មាន​ការកកស្ទះ​ខ្លាំង​និង​នៅ​ទីក្រុង​កា​រ៉ា​កាស បាន​ស្ថិតនៅក្នុង​ភាព​ងងឹត​នៅពេល​យប់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ