ផ្ទៃដីដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ កើនដល់ជាង២ម៉ឺនហិចតា ដែលរងគ្រោះដោយគ្រោះរាំងស្ងួត តែវិធានការដោះស្រាយ

411
ចែករម្លែក

ដោយ:ប.ជ័យ /បន្ទាយមានជ័យ ៖ ស្រូវរដូវវស្សា និងស្រូវមិនប្រកាន់រដូវរបស់ប្រជាកសិករប្រមាណជាង២ម៉ឺនហិចតាជួបប្រទះគ្រោះរាំងស្ងួត ។ នេះបើតាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោកអះអាងកាលពីថ្ងៃទី២២និង២៣ ខែកក្កដាថា លោក និងមានការចូលរួមពីក្រុមការងារបច្ចេកទេស មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានប្រើប្រាស់ម៉ាស៊ីនបូមទឹក បានកាយប្រឡាយសម្រាប់បញ្ជាទឹក បានស្ដារអាងស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបញ្ចេញទឹកស្រោចស្របដំណាំស្រូវទាំងនោះឬបម្រុងទុកហើយពោលគឺអ្វីៗត្រូវបាននឹងកំពុងជួយអន្តរាគមដោះស្រាយ ។

ហើយនេះក៏ទទួលបានអនុសាសន៍ណែនាំពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ ។

ទោះយ៉ាងណា រដ្ឋបាលចេត្តនេះមិនបានពន្យល់លម្អិតពីទំហំខូចខាតនេះថា មានប៉ុន្មាន នៅត្រង់ណាខ្លះ ហើយសហការនឹងមន្ទីរជំនាញត្រូវត្រៀមបម្រុងពូជសម្រាប់ចែកជូនកសិករលើគម្រោងស្តារឡើងវិញ និងបានលទ្ធផលយ៉ាងណាខ្លះនោះឡើយ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ