សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ មានសមាជិកថ្មីចំនួន២៦គ្រួសារទៀត នៅស្រុកថ្ពង

808
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គិតត្រឹមដើមខែកក្កដានេះ សមាជិកបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានបន្ថែមសមាជិកថ្មីចំនួន២៥គ្រួសារទៀតនៅឃុំអមលាំង ស្រុកថ្ពង ធ្វើឲ្យសមាជិកកើនឡើងដល់ចំនួន១៤៥គ្រួសារ ដើម្បីបំពេញសេចក្តីត្រូវការបន្លែគ្មានជាតិគីមីដល់ទីផ្សាចំនួន១៤ក្រុមហ៊ុននៅក្នុងស្រុកគិតត្រឹមថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩នេះ។

អ្នក ស្រីយូ លន់ ប្រធានសហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺបានឱ្យដឹងថានៅពាក់កណ្តាលឆ្នាំ២០១៩មានសមាជិក ១២០គ្រួសារ ប៉ុន្តែបច្ចុប្បន្ននេះ មានសមាជិកថ្មីបន្ថែមចំនួន២៥គ្រួសារទៀតគឺនៅឃុំអមលាំង ស្រុកថ្ពង ធ្វើឲ្យសមាជិកសហគមន៍កើនឡើងដល់១៤៥គ្រួសារ។លោកស្រីបានបន្តថាការកើនឡើងនូវសមាជិកសហគមន៍និងពង្រីកផ្ទៃដីដាំដុះ បន្លែសរីរាង្គនេះ ដើម្បីបំពេញតម្រូវការទីផ្សារ ជាពិសេសក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាចំនួន១៤ក្រុមហ៊ុន ដែលបញ្ជាទិញបន្លែសរីរាង្គពីសហគមន៍។

ប្រជាកសិករនៅក្នុងសហគមន៍បានដាំបន្លែសរីរាង្គចំនួន២០ប្រភេទ ក្នុងនោះបន្លែស្លឹក ១២ប្រភេទ បន្លែផ្លែ៨ប្រភេទ ហើយបានលក់ទៅឱ្យទីផ្សារដែលបានមកចុះកិច្ចសន្យាទិញលក់ជាមួយគ្នា ។ប្រភេទបន្លែស្លឺកមួយគីឡូ៥ពាន់រៀលទៅ៧ពាន់រៀលនិងប្រភេទបន្លែផ្លែ៤ពាន់ទៅ៨ពាន់រៀល។ ផ្ទៃដីដែលផលិតបន្លែសរីរាង្គនៅក្នុងសហគមន៍បច្ចុប្បន្ននេះមានចំនួន២៦ហិកតា នៅក្នុងឃុំសង្កាត់ចំនួន៦ឃុំ ក្នុងក្រុងនិងស្រុកចំនួន៥ក្នុងខេត្តកំពង់ស្ពឺ។ក្នុងនោះមានឃុំកាហែង ឃុំតាំងក្រូច ក្នុងស្រុកសំរោងទង សង្កាត់កណ្តោលដុំ សង្កាត់ច្បារមន ក្រុងច្បារមន ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឃុំហោងសំណំ ស្រុកឱរ៉ាល់និងឃុំអមលាំង ក្នុងស្រុកថ្ពង។បន្លែសរីរាងនេះបានលក់ជូនទីផ្សារដែលមកបញ្ជាទិញរៀងរាល់ថ្ងៃចន្ទ័ ពុធនិងថ្ងៃសុក្រ ដោយក្នុងមួយថ្ងៃទាំងបន្លែស្លឺកនិងបន្លែផ្លែប្រមាណ៩០០​គីឡូក្រាម។

ក្រុមហ៊ុនទាំង១៤ដែលបញ្ជាទិញបន្លែគ្មានជាតិគីមីនេះ គឺនៅរាជធានីភ្នំពេញ សៀមរាប កំពង់ស្ពឺ និងខេត្តព្រះសីហនុ ។ក្នុងចំណោមក្រុមហ៊ុនទាំង១៤នេះ មានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បានចុះកិច្ចសន្យាទិញបន្លែស្លឹក និងបន្លែជារៀងរាល់ថ្ងៃ គឺក្នុងមួយថ្ងៃ៣០០គីឡូក្រាម៕B/