ស្រីលង្កា​ទាមទារ​អោយ​អង់គ្លេស​យក​កាកសំណល់​រលួយ​ស្អុយ​ទៅវិញ​

531
ចែករម្លែក

​ស្រីលង្កា​មានការ​ខឹងសម្បា​ខ្លាំង​អំពី​ការនាំ​កាកសំណល់​គ្រោះថ្នាក់​ដល់​សុខភាព​ពី​អង់គ្លេស ដោយ​រួមទាំង​សឺ​រាំង​ចាក់​ថ្នាំ​និង​កាក​សំណល់​វេជ្ជសាស្ត្រ​។​

​រដ្ឋាភិបាល​នេះ កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា បាន​ជំរុញ​ឱ្យ​អង់គ្លេស​នាំយក​ត្រឡប់​ទៅ​វិញ​នូវ​កុងតេន័រ​ផ្ទុ​កកាកសំណល់​ថង់​ប្លា​ស្ទិច​និង​សំរាម​ផ្សេងៗ​ទៀត​សរុប​ជាង​១០០​កុងតេន័រ ដែល​បាន​បញ្ជូន​មក​ប្រទេស​ជា​កោះ​នេះ ។​

​ភាគច្រើន​កុងតេន័រ​ផ្ទុក​សំរាម​ទាំងនោះ ត្រូវបាន​គេ​ជឿ​ថា​បាន​ដឹក​មក​ពី​អង់គ្លេស​កាលពី​ឆ្នាំ​២០១៧​។ យោងតាម​សេចក្តីរាយការណ៍​ថា​កុងតេន័រ​នោះ​ត្រូវបាន​ពិនិត្យ កាលពី​​សប្តាហ៍​មុន បន្ទាប់ពី​ក្រុម​មន្ត្រី​កំពង់ផែ​បាន​ត្អូញត្អែរថា កុងតឺន័រ​ចំនួន​១១១ ដែល​ត្រូវបាន​បោះបង់​ចោល​ដោយ​អ្នក​នាំ​ចូល​ម្នាក់​បាន​កំពុង​បញ្ចេញ​ក្លិន​អាក្រក់​។​

​ក្រុម​អាជ្ញាធរ បាន​និយាយ កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​បាន​ចាត់វិធានការ​ភ្លាមៗ​ដើម្ប​បញ្ជា​ឱ្យ​នាំ​យក​ទៅ​វិញ​នូវ​កុងតេន័រ​ផ្ទុក​សំ​រាមចំនួន​១១១​កុងតឺន័រ ដែល​ត្រូវបាន​បោះបង់​​ចោល​នៅ​កំពង់ផែ​នោះ​។

​អ្នកនាំពាក្យ​នាយកដ្ឋាន​គយ​ស្រីលង្កា បាន​និយាយថា​ពាណិជ្ជករ​ជនជាតិ​ស្រីលង្កា​ម្នាក់ បាន​នាំ​ចូល​កុងតេន័រ​ផ្ទុក​សំរាម​ទាំងនេះ ហើយ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការនាំយក​​ទៅវិញ​៕​ដោយ​៖​សុខា​/sn

​កុងតេន័រ​ផ្ទុ​កកាកសំណល់​រលួយ​ស្អុយ ត្រូវ​បាន​ពិនិត្យ​នៅ​កំពង់ផែ​ក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្កា​