លី​វើ​ភូ​ល​ត្រៀម​តេស្ត​ទឹកចិត្ត​របស់​ក្លិប RB Leipzig ជុំវិញ​ការផ្ទេរ​​ខ្សែបម្រើ ណា​ប៊ី កេ​តា​

1037
ចែករម្លែក

ក្លិប​លី​វើ​ភូ​ល​( Liverpool) ត្រៀមខ្លួន​សាក​ទឹកចិត្ត​របស់​ក្លិប RB Leipzig ជុំវិញ​ការផ្ទេរ​ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita) ។​
​ ​
​ក្លិប Leipzig អះអាងថា ពួកគេ​មិន​ចង់​លក់ កេ​តា ចំ​ពេលដែល​កីឡាករ​រូបនេះ​កំពុង​ឡើង​ជើង​នៅ​រដូវ​កាល​ដំបូង​នេះ​ជាមួយ​ក្របខណ្ឌ Bundesliga នោះទេ​។​
​ ​
​នាយក​ប្រតិបត្តិ Oliver Mintzlaff អះអាងថា​វា​គឺជា​ការមិន​ទទួលខុសត្រូវ​នៅពេល​លក់​កីឡាករ​ឆ្នើម​មុនពេល​យុទ្ធនាការ ឆេ​ម​ពាន​លី​ក​លើកដំបូង​របស់ខ្លួន​ចូលមក​ដល់​។​
​ ​
Liverpool ចង់បាន​កីឡាករ ណា​ប៊ី ហើយ​ថ្មីៗ​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់ខ្លួន​ក្នុងតម្លៃ​៣៦,៩​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ពី​ក្លឹប Roma ។ Liverpool ក៏​ត្រៀម​ចំណាយ​ជាថ្មីទៀត ដើម្បី​ផ្ទេរ​កីឡាករ កេ​តា ផងដែរ​។​
​ ​
​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បានចាត់ទុក​កីឡាករ​អាហ្វ្រិក​រូបនេះ​ជា​គោលដៅ​ផ្ទេរ​លេខ​មួយ​របស់លោក ហើយ​មានបំណង​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កេ​តា វ័យ​២២​ឆ្នាំ មានការ​ចាប់អារម្មណ៍​ច្រើន ហើយ កេ​តា គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​ក្របខណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន ដោយ​រកបាន​៨​គ្រាប់​និង​បង្កើត​ឱកាស​៧​លើក​ពី​តំបន់​បម្រើ​។​
​ ​
​ក្រៅពីនេះ ហង្ស​ក្រហម Liverpool ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ អែន​ឌី រ៉ូបឺត​សិន (Andy Robertson) របស់​ក្លឹប Hull City ផងដែរ ខណៈពេល​លោក ក្លប់ បន្ត​ស្វែងរក​ខ្សែការពារ​ស្លាប​ឆ្វេង​ម្នាក់ទៀត​៕ ​ដោយ ៖ពិសិដ្ឋ

ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita)

ទីតាំងផ្សាយពាណិជ្ជកម្ម