ករណី​លួច​ប្រាក់​ជាង​ពីរលាន​ដុល្លារ​!​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​៧​នាក់​ជា​បន្តបន្ទាប់​

1668
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​និង​កម្លាំង​នគរបាល​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ជា​បន្តបន្ទាប់​។​

​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ប្រាក់​ចំនួន​២​លាន​៤​សែន​ដុល្លារ​អាមេរិក​ដែល​ទុក​ក្នុង​សាក់​កាដូ​ពណ៌​ខ្មៅ នៅក្នុង​រថយន្ត​រួចរ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ​របស់​បក្ខពួក​គេច​ខ្លួន​បាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣៖៤០​នាទី រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៤៥៧ EA ផ្លូវ​៣១០ ក្រុម​៣៩​ភូមិ​៥​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ដំបូង​ឡើយ​នៅ​ថ្ងៃកើតហេតុ​ថៅកែ​ដូរ​លុយ​នៅ​អូឡាំពិក​បានឱ្យ​សែក​មួយ​សន្លឹក​មានទឹក​ប្រាក់​ចំនួន ៥​លាន​ដុល្លារ​ឱ្យទៅ​បុគ្គលិក​ម្នាក់ និង​តៃកុង​ឡាន​ម្នាក់ទៀត​ឈ្មោះ វ៉ា សុខ​ទៅ​បើក​លុយ​ពី​ធនាគារ CIMB ជាប់​អតីត​ក្រសួងពាណិជ្ជកម្ម ផ្លូវ​ព្រះ​នរោត្តម ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

បន្ទាប់ពី​បើក​លុយ​បាន​បុគ្គលិក​បានដាក់​លុយ​ទាំងនោះ​នៅក្នុង​សាក់​កាដូ​ចំនួន​២​និង​ថង់​១​ដាក់ចូល​ក្នុង​រថយន្ត​បាំង​ខាងក្រោយ​ហើយ​នាំគ្នា​បើករថយន្ត​ត្រឡប់មក​។​ពេលមកដល់​មុខផ្ទះ​លេខ​៤៥៧ EA ផ្លូវ​៣១០​ក្រុម​៣៩​ភូមិ​៥​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​ជនសង្ស័យ​ឈ្មោះ​វ៉ា​សុខ​បាន​ឈប់​រថយន្ត​ចូល​ទិញ​ទឹក​ផឹក​រួច​ត្រឡប់មកវិញ​ក៏​បើកទ្វារ​ខាងក្រោយ​រថយន្ត​យក​សាក់​កាដូ​លុយ​មួយ​ពណ៌​ខ្មៅ​មាន​ប្រាក់​ដុល្លារ​ចំនួន​២​លាន​៤​សែន​ដុល្លារ​អាមេរិក​រួច​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​របស់ខ្លួន​ឈ្មោះ ពាស សំណាង ហៅ​ចាន់ គេចខ្លួនបាត់​។

​ក្រោយ​កើតហេតុ​៖​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​ចុះ​ស្រាវជ្រាវ​ហើយ​ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់​៖១. ឈ្មោះ វ៉ា សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០២ អឺ​៣ ផ្លូវ​១៣០ ក្រុម​៩ ភូមិ​២ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​មុខរបរ​បើកប​រ​រថយន្ត​(​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥៖៤០​នាទី​រសៀល នៅ​ក្រុង​បាវិត​) ។

អៀម សំអន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ប៉ា​យ៉ាប​ឃាត់ខ្លួន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​លក់ដូរ (​សមគំនិត និង​ទទួលផល​ចោរកម្ម​) ឃាត់ខ្លួន​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧៖៤០​នាទី​ព្រឹក នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ដកហូត​បាន​អាវុធខ្លី​១​ដើម​ម៉ាក KIMBER បង់​១ គ្រាប់​ចំនួន​៨​គ្រាប់ ។

៣.​ឈ្មោះ ពាស សំណាង ហៅ​ចាន់​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល ) នៅ​ចំណុច​ផ្ទះសំណាក់​បូ​តិច ផ្លូវ​១៩៧០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

៤.​ឈ្មោះ វ៉ា ស្រ៊ី​ម ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​នៅ​សង្កាត់​វាល​ស្បូវ​ខណ្ឌចំការមន​មុខរបរ​នៅផ្ទះ​(​សមគំនិត​និង​ទទួលផល​ចោរកម្ម​)​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ផ្ទះ​លេខ​សេ​១០​ផ្លូវ​បេតុង​បុរី​មង្គល​ភ្នំពេញ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ។

៥.​ឈ្មោះ​លី​អ៊ិន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​នគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤៖១៥​នាទី​រសៀល (​ទទួលបញ្ញើ​លុយ​) ។ ៦.​ឈ្មោះ លឹម រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ដើមឈើ ឃាត់ខ្លួន​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​វេលា​ម៉ោង​៧​យប់ (​ទទួលបញ្ញើ​លុយ​)​។​៧​ឈ្មោះ​លឹម​រតនៈ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​សមគំនិត​និង​ទទួលផល​ចោរកម្ម​។​

​ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​ប្រាក់​ដុល្លារ​ចំនួន​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​និង​រថយន្ត​ចំនួន​២​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​NX200t​ពណ៌​ស​គ្មាន​ស្លាក​លេខ​និង​ម៉ាក​ឡិច​ស៊ី​ស​RX330​ពណ៌​ស​គ្មាន​ស្លាក​លេខ ៕S/​