កម្ម​ពិធី​ប្រកួត Super Data Race បានមក​ដល់​ខេត្តកំពង់ចាម​ហើយ​

581
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​កម្មវិធី​ការប្រកួត SuperDataRace​ជា​ប្រភេទ​ហ្គេម​សប្បាយៗ​តាមរយៈ​អន​ឡាញ បានមក​ដល់​ខេត្តកំពង់ចាម​ជាទី​តាំងទី​៤​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​។​បើតាម​អ្នករៀបចំ​កម្មវិធី​គឺ​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​ការប្រកួត​នឹង​ចាប់ផ្តើម​ក្នុង​ខេត្តកំពង់ចាម​នៅ ថ្ងៃអាទិត្យ ទី​២៨ កក្កដា ២០១៩ ដែលមាន​ទីតាំង​នៅក្នុង វិទ្យាល័យ​ព្រះសីហនុ​។

​ប្រ​ភ​ព្វ​ខាងលើនេះ​បានឱ្យដឹងថា​”​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត បេក្ខជន​តម្រូវ ឲ្យ​ទាញយក​កម្មវិធី Super Data Race ពី Google Play ឬក៏ iOS App ។ បន្ទាប់មក បេក្ខជន​ទាំងអស់ ត្រូវ​ចុះឈ្មោះ​ជាមួយ នឹង​លេខ​ទូរស័ព្ទ​របស់​ពួកគេ​រួចហើយ​ទៅយក​សម្ភារៈ​សម្រាប់​ការប្រកួត​នៅ​ស្តង់​សែ​ល​កាត​និង​ចូល​តម្រង់​ជួរ នៅក្នុង​វិទ្យាល័យ​ព្រះសីហនុ ដើម្បី​ចាប់ផ្តើម​ការប្រកួត​”​។​

​បើតាម លោក អៀន វ៉ា​ត់​សុន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​កម្មវិធី Super Data Race​ជា​កម្មវិធី​បង្កើតឡើង​សម្រាប់​លើកទឹកចិត្ត​សិស្សានុសិស្ស​ទទួលបាន​នូវ​ហ្គេម​សប្បាយៗ​តាមរយៈ​អន​ឡាញ ។

ក្នុង​ពិធី​នេះដែរ បេក្ខជន​អាច​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់ មានដូចជា ទូរស័ព្ទ​iPhone XS Max iPad ទូរស័ព្ទ Huawei Nova3i កាស​AirPods និង រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។ ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី តារា​កិត្តិយស​ល្បីៗ​ផងដែរ ដូចជា លោក ថេ​ណា លោក ប៊ុន​ឡេង និង ក្រុម​តារាចំរៀង​Mustache ដើម្បី​ផ្តល់​ភាពសប្បាយ រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់ នៅ​ចុង​កម្ម​ពិធី​ផងដែរ​៕S/

​កម្ម​ពិធី​ប្រកួត Super Data Race ហ្គេម​សប្បាយៗ​តាមរយៈ​អន​ឡាញ នឹង​រៀបចំឡើង​ក្នុង​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២៨ កក្កដា ២០១៩ នៅក្នុង វិទ្យាល័យ​ព្រះសីហនុ​