រថយន្ត​មួយគ្រឿង​ជា​អំណោយ​របស់​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រគល់ជូន​សមាគម​សំនៀង​ជនពិការ​

465
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​បាន​នាំយក​រថយន្ត​មួយគ្រឿង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ប្រគល់ជូន​ដល់​សមាគម​សំនៀង​ជនពិការ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្អូនៗ​ជនពិការ​ក្នុង​សមាគម​។​

​ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​។​រថយន្ត​ដែល​ត្រូវបាន​ប្រគល់ជូន​នេះ​ជា​ប្រភេទ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំណុះ​៣៩​កៅអី​
​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E6565​ប្រគល់ជូន​ដល់​សមាគម​សំនៀង​ជនពិការ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ជូន​ប្អូនៗ​និង​ក្មួយៗ​ជនពិការ​ក្នុង​សមាគម​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍​និង​ស្នើរ​អោយ​ប្រធាន​សមាគម​សំនៀង​ជនពិការ ជួយ​ថែរក្សា​រថយន្ត​នេះ​ឱ្យ​បានល្អ​ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​របស់​សមាគម​ន៍​នេះ​បានយូរ​អង្វែង ព្រោះថា​នេះ​ជា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ។​

​ក្នុងនាម​សមាគម​សំនៀង​ជនពិការ​លោក​ឃួ​ង​ស្រេង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បានផ្តល់​អំណោយ​រថយន្ត​មួយគ្រឿង​នេះ​ដល់​សមាគម​សំនៀង​ជនពិការ​។​

បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ចំពោះ​សុខទុក្ខ​កូនចៅ​ជា​ជនពិការ​ដែល​ជួប​ការលំបាក​ដោយ​ជន​ពី​ការ​តែង​បានចាត់ទុក​សម្តេច​ទាំង​ទ្វេ​គឺជា​ឪពុកម្តាយ​ទី​២​របស់ខ្លួន​ដែល​តែង​តាម​ជួយ បីបាច់​ថែរក្សា​គ្រប់ពេលវេលា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម