រថយន្តហាយឡែនឌ័របេីកបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលឲ្យក្រឡាប់នឹងរងរបួសធ្ងន់ស្រាលជាច្រេីននាក់

501
ចែករម្លែក

ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់មួយកង់ ឯរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំនឹងបង្កមានរងរបួសធ្ងន់ស្រាលជាច្រេីននាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ឃើញបរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX-7675ធ្វើដំណើរមានគ្នាប្រាំនាក់(ក្មេងតូចៗបីនាក់) តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែងនិងផ្លូវ១៩៣ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្បាលនាគ​ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់។ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជេីងនឹងរបួសធ្ងន់ស្រលជាច្រេីននាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ