បន្ទាប់ពី​បំណាក់​ដី​កប់​ភូមិ​មួយ​នៅ​ខេត្ត​ស៊ី​ឈាន់ ឥឡូវ​ក្រុម​អ្នក​សង្គ្រោះ​រកឃើញ​សុនខ​ស្មោះត្រង់​មួយ​ក្បាល​កំពុង​អង្គុយចាំ​ម្ចាស់​

1634
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បំណាក់​ដី​ដ៏​ធំ​ក្នុងភូមិ​មួយ​នៅ​ខេត្ត​ស៊ី​ឈាន់ បាន​កប់​ផ្ទះ​រាប់សិប​ខ្នង និង​បណ្តាលឱ្យ​កប់​បាត់​មនុស្ស​ជាង ១០០ នាក់ នៅក្រោម​គំនរ​បាក់បែក​។ ចំពេល​កំពុង​មានការ​បំផ្លិចបំផ្លាញ​នេះ ក្រុម​អ្នក​សង្គ្រោះបាន​រកឃើញ​សុនខ​ស្មោះត្រង់​មួយ​ក្បាល កំពុង​រង់ចាំ​ម្ចាស់​វា​ត្រឡប់មកវិញ​។​

ក្នុង​វីដេអូ​ឃ្លី​ប​ខ្លី​ដែល​ល្បី​ពេញ​អន​ឡាញ​មួយ អ្នក​សង្គ្រោះ​ម្នាក់​អាច​ស្តាប់ឮ​កំពុង​ចូលទៅ​រក​សុនខ​ស​មួយ​ក្បាល ដែល​កំពុង​អង្គុយ​នៅ​លើដី​ទំនេរ​មួយ ដែល​ធ្លាប់ជា​ភូមិ​ស៊ីន​ម៉ូ​។ អ្នក​សង្គ្រោះ​នោះបាន​សួរថា “​មាន​នរណា​នៅទីនេះ​ទេ​? សុនខ​តូច តើ​ម្ចាស់​ឯង​នៅទីណា​?”​។

​ ​វីដេអូ​នេះ​បានធ្វើឱ្យ​មនុស្ស​រំភើបចិត្ត​ទូទាំងប្រទេស​ចិន ជាមួយ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ភក្តីភាព​របស់​មិត្តសម្លាញ់​ល្អ​បំផុត​របស់​មនុស្ស​នេះ ជាពិសេស​នៅ​គ្រា​ដែល​ប្រទេស​ចិន​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ស៊ីសាច់​ឆ្កែ​នៅ​ក្រុង​យូ​លីន ក្នុង​ខេត្ត​ក្វាង​ស៊ី​។ អ្នកលេង​វេ​ប​សាយ Weibo ម្នាក់​សរសេរថា “​តើ​អ្នក​ដែល​គាំទ្រ​ការ​ស៊ីសាច់​ឆ្កែ​មាន​ពាក្យ​និយាយ​ទេ​សម្រាប់​សុនខ​មួយ​នេះ​?”៕

សុនខ​ស្មោះត្រង់​កំពុង​ចាំ​ម្ចាស់​វា​ត្រឡប់មកវិញ បន្ទាប់ពី​បំណាក់​ដី​កប់​ភូមិ​មួយ​នៅ​ខេត្ត​ស៊ី​ឈាន់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន

ទីតាំងផ្សាយពាណិជ្ជកម្ម