ក្រឡាន​នឹង​ណែម​មានឱជារស់​ឈ្ងុយឆ្ងាញ់​ពេញនិយម​នៅ​ខេត្តក្រចេះ​

1281
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​ក្រឡាន​នឹង​ណែម​គឺជា​ចំណីអាហារ​សម្រន់​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​រស់នៅ​ក្នុងភូមិ​ថ្ម​គ្រែ​ឃុំ​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​និយម​ធ្វើជា​លក្ខណៈ​គ្រួសារ​សម្រាប់​បរិភោគ​នឹង​លក់ដូរ​ដើម្បី​ដោះស្រាយ​ផ្នែក​ជីវភាព​។​ក្រឡាន​នឹង​ណែម​ខេត្តក្រចេះ​ត្រូវបានគេទទួលស្គាល់​ថា​គឺជា​អាហារ​ដែល​ពេញនិយម​និង​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​ជា​ផលិតផល​ពិត​ពី​ធម្មជាតិ​ពិត​គ្មាន​សារធាតុ​ជាតិគីមី​និង​ក្លាយ​ជាទី​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ។​

​សូមបញ្ជាក់ថា​ក្រឡាន​គឺ​ត្រូវបាន​អ្នកភូមិ​ថ្ម​គ្រែ​ដាក់ឈ្មោះ​ឱ្យ​ថា​ក្រឡាន​ថ្ម​គ្រែ​ដែល​ផលិត​ដោយ​អ្នកភូមិ​ថ្ម​គ្រែ​ឃុំ​ថ្ម​គ្រែង​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​អ្នកស្រី​ណៃ​ផេង​បាន​បញ្ជាក់ប្រាប់​កាសែត​រស្មី​កម្ពុជា​ប្រចាំខេត្ត​ក្រចេះ​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​២៧​ខែកក្កដា​នេះ​ឆ្នាំ​២០១៩​នេះ​ថា​រូបគាត់​បាន​ប្រក​បរប​ជា​អ្នក​ផលិត​ក្រឡាន​នឹង​ប្រកប​របរ​លក់​ក្រឡាន​ចែកចាយ​ក្រឡាន​នឹង​ណែម​ចែកចាយ​បន្តទៅ​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី​ណៃ​ផេង​បាន​បន្តថា​ក្រឡាន​បាន​ចែក​បន្ត​ដល់​បណ្តា​ស្រុក​ផ្សេងៗ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ​។​ស្ត្រី​រូបនោះ​បាន​បន្តទៀតថា​ដើម្បី​ធ្វើឱ្យ​ក្រឡាន​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​គឺ​គេ​ត្រូវធ្វើ​វា​តាម​ដំណាក់កាល​នីមួយៗ​និង​ត្រូវ​ចំណាយពេល​ពេលវេលា​ជិត​៥​ម៉ោង​ទើប​យកមក​បរិភោគបាន ។​

​របៀប​ធ្វើ​ក្រឡាន​÷ -​ប្រើប្រាស់​ពេលវេលា​ជិត ៥​ម៉ោង​ទើប​អាច​យកមក​បរិភោគបាន​។​-​ដុត ឆ្អើរ ក្រឡាន ប្រើពេល​វេលា​ជិត​២​ម៉ោង​។​-​សក​ឫស្សី​បិទ​ឲ​ទន់​ប្រើ​ពេលវេលា​ជាង​១​ម៉ោង​។​-​អង្ករដំណើប​នឹង​សណ្តែក​យកមក​ស្ងោរ​ប្រើ ពេលវេលា​ជាង​១​ម៉ោង​។​គ្រឿងផ្សំ​ក្រឡាន​មាន​ជាច្រើន​មុខ​មានដូចជា​÷ បំពង់​ឬ​ស្សី អង្ករដំណើប​ល្អ​សុទ្ធ​សណ្ដែក​ស្ងោ​រួច​ខ្ទិះដូង​និង​ស្កសរ​ជាដើម​។​

​ស្ត្រី​រូប​នោះបាន​បន្តទៀតថារ​បៀ​ប​ដុត​ក្រឡាន​ឱ្យបាន​ឆ្អិន​ល្អ​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​គឺ​ប្រើ​រយៈពេល​ដុត​ចាប់ពី​២​ម៉ោង​ទៅ​២​ម៉ោង​កន្លះ​។​របៀប​ធ្វើ​ណែម​÷​ប្រើប្រាស់​ពេលវេលា​២៤​ម៉ោង​ទើប​បរិភោគបាន​។​-​កោស​យក​សាច់​ត្រី​ឆ្លាត​បូកផ្សំ​ជាមួយ​រំដេង​ខ្ទឹម​ស្ក​លីង​លាយ​ជាមួយ​គ្រឿងទេស​ជា​ច្រើម​មុខ​ទៀត​។​-​លក្ខណៈពិសេស ស្ងោ​ស្បែក​ជ្រូក​ឱ្យ​ឆ្អិន​យកមក​បញ្ចូល​ធ្វើឱ្យ​ណែម​មាន ឱជា​រស​ឈ្ងុយឆ្ងាញ់​ទៀត​។​

​អ្នកស្រី​ណៃ​ផេង​ក៏​ជា​អ្នកលក់​ក្រឡាន​នៅ​ចំណោត​រថយន្តក្រុង​ក្រចេះ​ស្ថិតក្នុង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​បាន​បន្ថែមទៀតថា​គាត់​ប្រកបមុខរបរ​លក់​ក្រឡាន​ជាង​១០​ឆ្នាំកន្លងមក​ហើយ​គាត់​លក់​១​ថ្ងៃ​អស់​ក្រឡាន​ជាង​១.០០០​គីឡូក្រាម​ដោយ​ចែកចាយ​បន្តទៅ​ភ្នំពេញ​ជិត​៤០០​គីឡូ​ក្រម​នឹង​ចែកចាយ​បន្ត​ទៅតាម​បណ្តា​ស្រុក​ផ្សេង​។​

​អ្នកស្រី​បានបញ្ជាក់​ថា​តាមរយៈ​ការប្រកប​លក់​ក្រឡាន​នឹង​បាន​ជួយ​ឱ្យ​គាត់​មាន​ជីវភាព​កាន់តែ​ធូរធា​ប្រសើរឡើង​មួយកំរិត​ថែមទៀត​។​ចំណែក​អ្នកស្រី​ផល្លា​ជា​អ្នក​ប្រកបមុខរបរ​លក់​ក្រឡាន​ជាង​២០​ឆ្នាំ​លក់​ក្នុង​សង្កាត់​ក្រចេះ​ខេត្តក្រចេះ​បានបញ្ជាក់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​តូប​លក់​ក្រឡាន​គឺមាន​ចំនួន​ជិត​១០០​តូប​ក្នុង​ខេត្ត​។​គាត់​បាន​លើកឡើងថា​ក្រោយពី​គាត់​ប្រកបមុខរបរ​នេះ​ជីវភាព​គ្រួសារ​ក៏​ប្រសើរ​ជាង​មុន​ជាពិសេស​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផង​។​

​សូមបញ្ជាក់​តម្លៃ​ក្រឡាន​ធម្មតា​១​គីឡូក្រាម​៧.០០០​រៀល​តម្លៃ​ក្រឡាន​ខ្ទិះ​មាន​បី​ប្រភេទ​ក្រឡាន​ខ្ទិះ​សណ្តែក ខ្ទិះ​ខ្នុរ ខ្ទិះ​ធូ​រេ​ន ១​គីឡូក្រាម​១០.០០០​រៀល​៕S/

​រូបថត​៖​ក្រឡាន​នឹង​ណែម​មាន​រស់ជាតិ ឈ្ងុយឆ្ងាញ់​ខេត្តក្រចេះ​!​

ទីតាំងផ្សាយពាណិជ្ជកម្ម