​ក្រើនរំលឹក​ដល់​កងក​ម្លាំ​ង​ឱ្យមាន​ភាពជៀ​ជាក់​និង​ទទួលខុសត្រូវ​លើ​ភារៈកិច្ច​

659
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​។​មេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ទាំងអស់​ត្រូវគោរព​ធ្វើតាម​តួនាទី​និង​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ដែល​ថ្នាក់លើ​បានដាក់ចុះ​។​

​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​បាន​បន្តថា​ធ្វើ​ល្អជា​មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​និង​ថែរក្សា​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ព្រមទាំង​សហការ​ទប់ស្កាត់​ជន​ចំណាកស្រុក​ដែល​លបលួច​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដៃ​ថៃ​ក៏ដូចជា​ការ​ចរាច​ណ៍​ការសេព​គ្រឿងញៀន​។​

ម្យ៉ាងទៀត​ត្រូវ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​លើ​ការងារ​គ្រប់គ្រង​កម្លាំង​ដែលមាន​តួនាទី​ភារកិច្ច​ឈរជើង​តាម​ចំណុច​គោលដៅ​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​គោល​ការ​របស់​អគ្គបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ក៏ដូចជា​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤​ដែល​ប្រគល់ជូន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​ក៏បាន​ថ្លែង​អំណ​គុណ​និង​លើកទឹកចិត្ត​ដល់​មេបញ្ជាការ​ផ្នែក​សឹក​រង​៨​ស្រុក​ក្រុង​ដែល​បាន​ខ្នះខ្នែង​ជាប្រចាំ​លើ​ការចុះ​សាងសង់​ផ្ទះ​ជួន​អតីតយុទ្ធជន​ដែលជា​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ស៊ុន​សែន​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ក៏ដូចជា​ទេសរដ្ឋមន្ត្រី​គន់គីម​អគ្គលេខាធិការ​សមាគម​ន៍​អតីតយុទ្ធជន​កម្ពុជា​៕S/​