ក្មេង​ទាំងបី​នាក់​បាត់​ពី​ផ្ទះមួយ​យប់​ រកឃើញ​កប់​ក្នុង​រណ្តៅ​ភក់​ជិត​វត្ត​ តែ​សំណាង​នៅមាន​ជីវិត​

422
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ក្មេងប្រុស​តូចៗ​៣​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​រស់នៅ​ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ បាន​បាត់​ខ្លួន​ចេញពីផ្ទះ តាំងពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃ​២៧​កក្កដា​២០១៩ ។​ក្នុងនោះ​ខាង​សាច់ញាតិ​ក៏ដូចជា​អ្នកភូមិ​បាន​ដើរ​ស្វែងរក​ពេញ​មួយ​យប់​រហូតដល់​ព្រឹក​ថ្ងៃ​២៨​កក្កដា​២០១៩​នេះ ​ទើប​ក្រុមគ្រួសារ​សាច់ញាតិ​បាន​ស្វែង​រកឃើញ​កប់​ក្នុង​ល្បាប់​ភក់​នៅ​រណ្តៅ​ដី​មួយកន្លែង​ជិត​វត្ត​ពោធិ​មានជ័យ​ ក្នុង​ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹងហាវ​។​ជា​សំណាង​បំផុត​ដែល​ក្មេង​ទាំង​៣​នាក់​នេះ​នៅមាន​ជីវិត​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ ក្មេងប្រុស​តូចៗ​ទាំង​៣​នាក់​មាន​អាកា​រហត់​ហេវ​បច្ចុប្បន្ន​តាម​សាច់ញាតិ​ថា​ក្មេងៗ​ទាំង​៣​រួច​ផុតពី​សេចក្តីស្លាប់​។​លោក​វរសេនីយ៍ទោ​រស់​កី​អធិការនគរបាល​ស្រុក​ស្ទឹងហាវ​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ ដំបូង​ក្មេងៗ​ទាំង​៣​នាក់​នេះ​រត់តាម​ឡាន​ដង្ហែសព​ទៅកាន់​វត្ត​ពោធិ​មានជ័យ​ ដើម្បី​រើស​លុយ​ដែល​គេ​បាច​តាម​ឡាន​ដង្ហែសព​។​

​ក្រោយមក​ក្មេងៗ​ទាំង​៣​នាក់​បាននាំគ្នា​ទៅលេង​ភក់​ក្នុង​រណ្តៅ​កាយ​ដី​មួយកន្លែង​នៅ​ជិត​វត្ត​ពោធិ​មានជ័យ​ បណ្តាលឱ្យ​ជាប់​នៅក្នុង​ល្បាប់​ភក់​នោះ។​ដោយសារតែ​ពេលយប់​មិនមាន​មនុស្ស​ចាស់​នៅ​ជិត​ឬ​ក៏ឃើញ​ ទើប​ធ្វើឱ្យ​ក្មេងៗ​ទាំង​៣​នាក់​ជាប់​នៅក្នុង​ល្បាប់​ភក់​នេះ​ពេញ​មួយ​យប់​ទម្រាំ​ដល់​សាច់ញាតិ​រកឃើញ​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ