តោះ​មក​មើល​សណ្ឋាគារ​បណ្តែត​ទឹក​រាង​ដូច​ថាសហោះ​នៅ​បារាំង​

680
ចែករម្លែក

​រូបថត​ដូច​ក្នុង​រឿងប្រឌិត​វិទ្យាសាស្ត្រ​ទាំងនេះ​ហាក់ដូច​បង្ហាញ​នូវ​ថាសហោះ​សំកាំង​នៅលើ​ផ្ទៃសមុទ្រ​។ ប៉ុន្តែ​នៅពេល​ពិនិត្យ​ឱ្យ​កៀក វា​តាមពិត​គឺជា​សណ្ឋាគារ​បណ្តែត​ទឹក​ប្រណីត​ដ៏​អា​ថ៍កំ​បាង​។

​សណ្ឋាគារ Anthenea ចត​នៅ​កំពង់ផែ Trebeurden ក្នុង​ខេត្ត Côtes-d’Armor របស់​បារាំង គឺជា​នាវា​សណ្ឋាគារ​មាន​ថាមពល​ផ្តល់ឱ្យ​ខ្លួន​វា​គ្រប់គ្រាន់​លើកដំបូង​បង្អស់​នៅលើ​ពិភពលោក ដែល​ផ្តល់នូវ​ទេសភាព​ផ្ទៃមេឃ​និង​សមុទ្រ​ក្នុង​មុំ ៣៦០ ដឺ​ក្រេ​។​

​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ចំនួន​៥​ដាក់​បែរ​ទៅ​ទិស​ខាងជើង​នៅលើ​ដំបូល​របស់​នាវា Anthenea ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​នៅលើ​នាវា​ដូចជា​ការកម្សាន្ត​និង​អំពូល​ភ្លើង​។

​អ្នកចេញ​ម៉ូត​សណ្ឋាគារ​នេះ​និយាយថា រូបរាង​ខុសធម្មតា​របស់​នាវា​នេះ​គឺ​ផុស​ចេញពី​យាន​អណ្តែត​ទឹក​របស់​ជេ​ម​ស៍ ប៊​ន នៅក្នុង​រឿង The Spy Who Loved Me​។

​ក្រុម​អ្នក​ផលិត​នាវា Anthenea និយាយថា នាវា​នេះ​គឺជា​ជម្រក​សម័យកាល​ថ្មី​សម្រាប់​ពិភពលោក “​សព្វថ្ងៃ​និង​ថ្ងៃស្អែក​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម