ឃុំខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​ម៉ាឡៃ

592
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ​ ៖ លាការ​បានចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​ម៉ាឡៃ​កន្លងមក ។​

ចំណាត់ការ​កាលពី​ថ្ងៃទី​២៨ ​ខែកក្កដា​នេះ​ធ្វើឡើង​ក្រោយ​ធ្វើការ​សាកសួរហើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន បាន​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ ហើយ​ការជួញដូរ​បាន​ចំនួន​៣០​លើក​រួចមកហើយ។​

យោង​លើ​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង១៦ និង ៤៩​នាទី នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរ​សេ​វី​យ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានឲ្យដឹងថា លោក​បាន​ស្នើសុំ​គោលការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះបង្ក្រាប និង​ដោយមាន​ការសម្របសម្រួល​ពី​លោក លឹម ប៊ុន​សុ​ភ័​ក្រ ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាល​ដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ដល់ទី​តាំងតែ​ម្តង។​

ហើយ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន២​នាក់ រួមមាន ៖ ១-​ឈ្មោះ ហេង លី​ហុង ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ, ២-​ឈ្មោះ ស្រួយ សំណាង ភេទប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ និង​ដកហូត​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន៣​បំពង់​បឺត ស្មើ២,០០​ក្រាម -​កាំភ្លើង​កែឆ្នៃ​បាញ់​គ្រាប់កង់ ចំនួន១​ដើម -​គ្រាប់​គង់​ចំនួន១០០​គ្រាប់ -​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម