សណ្ឋាគារ​ខ្មោច​នៅលើ​កោះ​បាលី ឃើញ​ហើយ​គួរ​ឲ្យ​សោកស្ដាយ​

1689
ចែករម្លែក

អ្នក​ថតរូប​ជនជាតិ​បារាំង​លោក Romain Veillon បានធ្វើ​ដំណើរ​ស្ទើរ​ជុំវិញ​ពិភពលោក ដើម្បី​ផ្ដិត​យក​ទីកន្លែង​ដែល​គេបោះបង់​ចោល​ដោយ​រាប់​ចាប់តាំងពី​ទីក្រុង​ខ្មោច​នៅ​ប្រទេស​ណា​មី​ប៊ី ក្នុង​ទ្វីបអាហ្វ្រិក រហូតដល់​ប្រទេស​ប៊ុលហ្គារី​។​

​កាលពីពេល​ថ្មីៗ​នេះ លោក​បាន​ទៅដល់​សណ្ឋាគារ​ដែល​គេបោះបង់​ចោល ឬ​លោក​ហៅថា​សណ្ឋាគារ​ខ្មោច​នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត តែ​មើលទៅ​គួរ​ឲ្យ​សោកស្ដាយ ព្រោះតែ​គ្មាន​សកម្មភាព​អភិវឌ្ឍ​ណាមួយ​ឡើយ​។​

​សណ្ឋាគារ​មិន​ស្គាល់ឈ្មោះ​នេះ​ស្ថិតនៅលើ​កូនភ្នំ​នៃ​កោះ​បាលី ក្បែរ​ភូមិ Bedugul ចម្ងាយ​ប្រមាណ ៤៨​គីឡូម៉ែត្រ​ពី​ក្រុង Denpasar​។ លោក Veillon ពន្យល់ថា សណ្ឋាគារ​ជា​គម្រោង​អភិវឌ្ឍ​របស់លោក Tommy Suharto ជា​កូនប្រុស​ពៅ​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទី ២​លោក Suharto​។​

​កូនប្រុស​រូបនេះ​បោះបង់ចោល​គម្រោង​វិនិយោគ បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ ដោយ​ចោទថា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​ចៅក្រម​ម្នាក់​។ តាម​ប្រភព​ចៅក្រម​រូបនេះ​បានធ្វើ​ឲ្យ​លោក​ជាប់ទោស​ករណី​ពុករលួយ​ក្នុង​ឆ្នាំ ២០០០​។ សណ្ឋាគារ​នេះ​ត្រូវគេ​ទុកចោល​ជាង ១៥​ឆ្នាំ​ហើយ​៕

 

​ប្រភព​៖ Businessinsider /Sabay

ទីតាំងផ្សាយពាណិជ្ជកម្ម