តារាចម្រៀង ឡេង មុនីរចនា បង្ហើបពីគម្រោងជំនួញថ្មី

856
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-មិនសូវបង្ហាញខ្លួនតាមកម្មវិធីសិល្បៈ ស្រាប់តែថ្មីៗនេះ តារាចម្រៀង អ្នកនាង ឡេង មុនីរចនា បានបង្ហាញខ្លួនជាថ្មីប៉ុន្តែការបង្ហាញខ្លួនលើកនេះត្រូវបានប្រភព បង្ហើប អោយដឹង តារាចម្រៀងយេយេ មុនីរចនា មានគម្រោងថ្មីៗក្នុងមុខជំនួញដែលកំពុង តែរីកលូតលាស់ដូចផ្សិតនោះគឺគម្រោងដីឡូតិ៍។

តារាចម្រៀងរូបនេះ នៅតែបន្តអាជីពជាអ្នកសិល្បៈដដែល ប៉ុន្តែនាងនិយាយថា ជីវិត សិល្បៈគឺជាការស្រលាញ់ចូលចិត្តតាំពីតូច ប៉ុន្តែការបង្កើតមុខរបរផ្ទាល់ខ្លួនគឺជា គ្រិះដ៏ដឹងមាំសម្រាប់អនាគត ហេតុដូច្នេះហើយបានជានាងបង្ហាញអារម្មណ៍ថា នាងនិង មានគម្រោងរកស៊ីពុះដីឡូតិ៍ ដូចអ្នកជំនួញអចលនទ្រព្យមួយចំនួន ដូច្នេះដើម្បីអោយ ជោគជ័យ នាងចាំបាច់សិក្សាជំនួញនេះអោយបានល្អិតល្អន់សិនមុនដាក់ ចិត្តដាក់កាយ រកស៊ី។ ឡេង មុនីរចនា បានប្រាប់បែបនេះ គ្រាដែលនាងបានចូលរួមគម្រោងដីឡូតិ៍ របស់ ក្រុមហ៊ុនមានពេជ្រ លើបណ្ដោយផ្លូវជាតិលេខ៤១ ម្ដុំស្ពានគុណគ្រូ។

លោក ខេម ម៉េងលាង ម្ចាស់ភាគហ៊ុនក្រុមហ៊ុនដីឡូតិ៍មានពេជ្រ និងជានាយក ប្រតិបត្តិ ក្រុមហ៊ុន Li Real Estate បានថ្លែងបញ្ជាក់ថា លោកមិនកំណាញ់ក្នុងការ ចែករំលែកបទពិសោធន៍ពី វិធីសាស្រ្តរកស៊ីទៅដល់អ្នកដែលមិនទាន់មានបទពិសោធន៍ ដែរ ព្រោះគម្រោងដីឡូតិ៍របស់ក្រុមហ៊ុនមានពេជ្រ មិនត្រឹមតែទទួលបានការចាប់ អារម្មណ៍ ពីសំណាក់ អតិថិជនជាសាមញ្ញជនប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈក៏ជាវជា ច្រើនឡូតិ៍ និងច្រើនរូបផងដែរ ដូច្នេះហើយ ការចែករំលែកបទពិសោធន៍ ទៅអ្នកមិន ទាន់មានជំនាញរកស៊ីគឺជាការល្អបំផុត ព្រោះការចែករំលែកចំគោលដៅ ដោយសារតែ ពួក គេចង់ចេះរកស៊ី ដូច្នេះការបង្រៀនរបស់យើងទៅពួកគេក៏មិនខាតពេល អត់ប្រយោជន៏។

លោកថា ដោយសារតែមានសណ្តានចិត្តល្អ បូកផ្សំនិងតំលៃទីផ្សារសមរម្យ ទើបធ្វើអោយគម្រោងដីឡូតិ៍ក្នុងគម្រោងទី១ និងទី២ របស់លោក មានតារាមិនតិចនាក់ ជាអតិថិជន ខណៈដែលក្នុងពិធីសម្ពោធលក់គម្រោងទី២ នៅក្នុងទីតាំងជាប់គ្នា ក៏មានតារាជាច្រើនចូលរួមច្រើន។ លោកថាក្រុមហ៊ុននឹងពិចារណាយកតារាសិល្បៈ ជាតំណាងផ្សព្វផ្សាយ ។​

គួរបញ្ជាក់ថា ក្រុមហ៊ុនមានពេជ្រ ដែលបានបោះទុនវិនិយោគបើកគម្រោងដីឡូតិ៍ នៅលើផ្លូវជាតិលេខ៤១ ប្រមាណជាងមួយគីឡូពីស្ពានគុណគ្រូ ក្រៅពីប្រកាសលក់ គម្រោងដីឡូតិ៍ដែលមានតម្លៃពីជាង៧ពាន់ក្នុងមួយឡូតិ៍ដល់ជិត២ម៉ឺនដុល្លារ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្សារ និងសង់ជាបុរីផងដែរ។ អតិថិជនត្រូវ បានប្រកាសថា ទទួលបានការបញ្ចុះតម្លៃសម្រាប់អ្នកបង់ផ្ដាច់ និងទទួលបានរង្វាន់ជា ច្រើនសន្ធឹកសន្ធាប់ អមដោយសន្លឹកឆ្នោតឈ្នះរង្វាន់ម៉ូតូ។ ក្នុងពិធីនោះក៏មានតារា កិត្តិយស តារាល្បីជាច្រើនទៀត ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល តារាចម្រៀងសក់សំពងលោក វី ជីវ័ន្ត ក្រុមសម្ដែងរបស់លោក រតនៈ វិបុល អ្នកនាង ឡេង មុន្នីរចនា កញ្ញា ម៉ាលីន និង តារាសម្ដែងភេទទី៣ លោក គន់ រៀមរតនៈចូលរួមផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម