ចេញទៅ​ត្រាំ​ពិស នៅ​វៀតណាម មុន​ព្រឹត្តិការណ៍ AFF U-18 Championship 2019

653
ចែករម្លែក

​ដោ​យោះ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៩ កក្កដា នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៨ ឆ្នាំ បាន​ចេញទៅ​បោះ​ជ​ម្រំ​ហ្វឹកហាត់ នៅ​ប្រទេស​វៀតណាម មួយ​សប្ដាហ៍ ដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់ ជម្រើស​ជើងឯក​យុវជន អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ១៨ ឆ្នាំ​២០១៩ (AFF U-18 Championship 2019) ដែល​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​។​

​តាម​ការបញ្ជាក់ ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទៅដល់​ក្រុង​ហូ​ជី​មី​ញ ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៨ ឆ្នាំ នឹង​ចាប់ផ្ដើម​ហ្វឹកហាត់ ពីថ្ងៃ​ទី​៣០ ខែកក្កដា តទៅ នឹង​បន្ត​រហូតដល់​ថ្ងៃ​ប្រកួត​តែម្ដង ពោលគឺ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ប្រកួត បើកឆាក​របស់​កម្ពុជា ទល់​ជាមួយ អូស្ត្រាលី​។​

​ក្រៅពី​ការប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រុម​កម្ពុជា នឹងមាន​ការប្រកួត​ក​ម្ដៅ​សាច់ដុំ ដកស្រង់​បច្ចេកទេស ចំនួន ២ ប្រកួត ជាមួយ​ក្រុម ដែល​នៅ​វៀតណាម​ផ្ទាល់ ប៉ុន្តែ​ពុំបាន​បញ្ជាក់ សមាសភាព​ក្រុម ដែល​កម្ពុជា ត្រូវ​ប្រកួត ជាមួយ​នោះឡើយ​។​

​គួរ​រំលឹក​ផងដែរ​ថា កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ AFF U-18 Championship 2019 ដែល​វៀតណាម ទទួលបាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៩ ខែសីហា ខាងមុខ​។ កម្ពុជា ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម​ខ្លាំងៗ ដូចជា ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, អូស្ដ្រាលី និង​ម្ចាស់ផ្ទះ វៀតណាម​។ រីឯ​ពូ​ល A មានដូចជា មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ឡាវ ព្រុយ​ណេ ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ខណៈ​ព្រឹត្តិការណ៍​នេះ រាល់​ការប្រកួត​របស់ ក្រុម​ជម្រើសជាតិ U-18 កម្ពុជា ក៏​នឹងមាន​ការផ្សាយ​បន្ដ​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស ( HDTV ) ផងដែរ​៕v

ក្រុម U18 កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម