តារា​ហុងកុង​ចូលនិវត្តន៍​មើល​មួយ​ភ្លែត​ស្មានតែ​បងស្រី​របស់​កូនស្រី​អាយុ ១៨ ឆ្នាំ​របស់​នាង

2193
ចែករម្លែក

​អតីត​តារា​សម្តែង ដែល​ធ្លាប់​គេ​ចាត់ទុកថា “​ស្រី​ទេពធីតា​ហុងកុង​” បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ស្រឡាំងកាំង​នឹង​សម្រស់​ក្មេង​វ័យ​មិន​គួរឱ្យ​ជឿ​របស់​នាង ពោលគឺ​ជាង​២០​ឆ្នាំ​ហើយ ដែល​នាង​ចូលនិវត្តន៍​ពី​ការថត​កុន​។

Chingmy Yau ថតនៅឆ្នាំ១៩៨៧ពេលនាងចូលប្រឡងបវរកញ្ញាហុងកុងនៅអាយុ១៩ឆ្នាំ(ឆ្វេង)។ក្រោយចូលនិវត្តន៍ពីការសម្តែងអស់ឃាង២០ឆ្នាំ ម្តាយកូន៣រូបនេះ(ថតឆ្នាំ២០១៧)នៅតែក្មេង

​នាង ឈី​ង​មី យូ​ស៊ុ​គ​ជី​ង (Chingmy Yau Suk-ching) ដែល​ចាប់ផ្តើម​ល្បីឈ្មោះ​ក្នុង​ឆ្នាំ ១៩៨៧ មើលទៅ​ស្ទើរតែ​ស្រដៀង​នឹង​កូនស្រី​របស់​នាង​នៅក្នុង​រូបថត​មួយ ដែល​ចរាចរ​ពេញ​បណ្តាញ​សង្គម​ចិន​។

​នាង​យូ​គឺជា​ភរិយា​របស់​សេដ្ឋី​ម៉ូត​ស្លៀក​បំពាក់​ហុងកុង លោក​សាម កា​វ៉ៃ (Sham Ka Wai)​។ កូនស្រី​ច្បង​របស់​ពួកគេ ឈ្មោះ សាម យូ​ត (Sham Yuet) អាយុ​១៨​ឆ្នាំ គ្រោង​នឹងចូលរួម​ព្រឹត្តិការណ៍​ឈ្មោះ Le Bal des Débutantes នៅ​ឆ្នាំនេះ​នៅ​ទីក្រុង​ប៉ារីស​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ព្រឹត្តិការណ៍​នេះ​គឺជា​ការបង្ហាញ​មុខជា​លើកដំបូង​នូវ​កូនស្រី​ពេញក្រមុំ​របស់​អ្នក​រចនា​ម៉ូត​ល្បីៗ​លើ​ពិភពលោក​។

​អត្ថបទ​មួយ​ផ្សាយ​នៅលើ​វេ​ប​សាយ​ចិន Sina បាន​សរសើរ​ថា “​នៅពេល​អ្នក​ទាំងពីរ​ឈរ​ក្បែរ​គ្នា ពួកគេ​មើលទៅ​ដូច​បងប្អូន​ស្រី​ជាជាង​ម្តាយ​និង​កូនស្រី​”​។

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ម្នាក់ទៀត​និយាយថា “​តើ​អាចទៅរួច​ដែរ នាង​មិន​ចាស់​សោះ​ក្នុងពេល​ច្រើន​ទសវត្សរ៍​មកនេះ​?”​។​

​នាង​យូ​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ដំបូងបង្អស់​ក្នុង​ឆ្នាំ ១៩៨៧ នៅពេល​នាង​ប្រឡងប្រជែង​បវរកញ្ញា​ហុងកុង​នៅ​អាយុ ១៩ ឆ្នាំ​។ នាង​បាន​ដកខ្លួន​ពី​ការប្រកួត​នេះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​នាង​វះកាត់​កែ​ចង្កា​។ នាង​មិនដែល​សារភាព​ចំពោះ​ការចោទប្រកាន់​នេះ​ទេ​។

​បច្ចុប្បន្ន​មាន​អាយុ​៥១​ឆ្នាំ នាង​បាន​បន្ត​បង្ហាញមុខ​ញឹកញាប់​នៅលើ​កាសែត​ចិន​ជាច្រើន​ដោយសារតែ​សម្រស់​ក្មេង​វ័យ​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង ឈី​ង​មី យូ​ស៊ុ​គ​ជី​ង​នៅតែមាន​សម្រស់​ផូរផង់ ទោះ​មាន​អាយុ ៥១ ឆ្នាំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ