រថយន្តក្រុង​ពីរ​ជាន់​បុក​គ្នា​នៅ​ហុងកុង​របួស​៧៧​នាក់​

496
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​៧៧​នាក់​រងរបួស ដោយ​២​នាក់​របួសធ្ងន់​ក្រោយ​ពី​រថយន្តក្រុង​២​បុក​គ្នា នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​កក្កដា​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​២០​នាទី​ព្រឹក នៅក្រៅ​ផ្លូវ​រូង​ក្រោម​ដី​មួយ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ រួម​មាន​អ្នក​អគ្គិភ័យ​ចំនួន​១៥​ក្រុម​និង​រថយន្ត​ពេទ្យ​២៥​បាន​ទៅដល់​កន្លែងកើតហេតុ និង​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខណៈ​ការ​ស៊ើប​​អង្កេត​ត្រូវបាន​ធ្វើឡើង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ