មន្ត្រី​ឥណ្ឌា​បង្កើន​ការជួយ​សង្គ្រោះ​សត្វព្រៃ​នៅ​ឧទ្យាន​សត្វ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

497
ចែករម្លែក

​ក្រុម​មន្ត្រី​ការពារ​សត្វព្រៃ​កំពុង​ខំប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​សត្វព្រៃ​ដែល​បាន​ជាប់​នៅ​តំបន់​ទឹក​ជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឧទ្យាន​ជាតិ Kaziranga ​ដ៏​ល្បី នៅ​ប្រទេស​ឥណ្ឌា ខណៈ​ចំនួន​សត្វព្រៃ​ងាប់ បាន​កើនឡើង​ដល់​២១៥​ក្បាល​។​

​ឧទ្យាន​ជាតិ Kaziranga ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​តំបន់​បេតិកភណ្ឌ​ពិភព ដែល​ជា​ជម្រក​នៃ​សត្វ​រមាស​ដែល​ស្មើ​២​ភាគ​៣​នៃ​សត្វ​រមាស​នៅសល់​នៅលើ​ពិភពលោក​ នៅ​រដ្ឋ Assam ប្រទេស​នេះ ត្រូវ​បាន​ទឹក​ជន់​លិច​ដោយសារ​ភ្លៀង​ខ្លាំង​។​

​ក្រុមមន្ត្រី​បាន​និយាយថា ខណៈ​ដែល​សត្វ​មួយចំនួន អាច​នៅ​រស់​បាន​ដោយរ​ត់​ទៅ​កាន់តំបន់​ដី​ខ្ពស់​នោះ រហូត​មកដល់ពេលនេះ សត្វព្រៃ​ចំនួន​២១៥​ក្បាល ដោយ​រួមទាំង​​សត្វ​រមាស​១៩​ក្បាល​និង​សត្វ​ក្តាន់​ចំនួន​១២៩​បាន​ងាប់ ។​

​ទឹកជំនន់​បានចាប់ផ្តើម​ស្រក​នៅក្នុង​តំបន់​ខ្លះ ប៉ុន្តែ​ក្រុម​មន្ត្រី​ការពារ​ព្រៃឈើ​និង​អ្នក​សង្គ្រោះ​មកពី​អង្គការ​ការពារ​សត្វព្រៃ​ឥណ្ឌា​Wildlife Trust of India​បន្ត​រក​សត្វព្រៃ​ដែល​ជាប់​នៅ​តំបន់​ទឹកជំនន់​៕​ដោយ​៖​សុខា​/sn

សត្វរ​មាស​នៅ​ទី​ដី​ខ្ពស់​នៅ​តំបន់​ទឹក​ជំនន់​នៅ​ឧទ្យាន​ជាតិ Kaziranga នៅ​រដ្ឋ​Assam ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ