ពលរដ្ឋ​នៅ​ជនបទ​នៅ​ស្រុក​ថ្មពួក​និង​នៅ​ស្រុក​ស្វាយចេក​ សុំ​បាន​សាលា​និង​ផ្លូវ​

461
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ តបតាមសំណើរ​ភ្លាមៗរបស់ ប្រជាពលរដ្ឋរស់នៅ ភូមិក្បាល ក្របី​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន ចាត់តាំងក្រុមការងារចុះសិក្សា កសាងអគារសិក្សាថ្មី១​ខ្នង និង​ជួសជុល​ផ្លូវលំ។​

មន្ត្រី​ក្រុមការងារ​អោយដឹង​ថ្ងៃទី​២៩ ​ខែកក្កដា​ថា អគារសិក្សា​នោះ​ទំហំ៨​ម​x២០​ម៤​បន្ទប់សម្រាប់ផ្តល់ជូនសិស្ស ដែលកំពុងសិក្សាជំនួស​អគារឈើ​ប្រក់ស​ង្ក័​សី​ដែល​ចាស់ ទ្រុឌទ្រោម ក៏បាន​វាស់វែង កំណត់​ប្លង់​សាលាបឋមសិក្សា​ដង្កោ​តា​ប៉ុក​ភូមិ​ដង្កោ​តា​ប៉ុក​ឃុំ​បេង​ស្រុក​បន្ទាយ​អម្ពិល​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ។

ក្នុងថ្ងៃទី​២៨​ខែកក្កដានោះដែរ ពលរដ្ឋ​ក៏​ភ្ជាប់​សំណូមពរ​មួយទៀត​ភ្លាមៗ​ដែរ លោក​ស្រី​ផ្តល់ជូនការជួសជុលផ្លូវមួយ​ខ្សែ​និង​ជា​ខ្នង​ទំនប់​អាងទឹក​ប្រវែង​៣.០០០​ម បន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋភូមិក្បាលក្របី នោះដើម្បី​ងាយស្រួល ក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗលក់ទីផ្សារ។​

មន្ត្រី​បាន​បន្តថា នៅ​រសៀល​បន្ទាប់លោកស្រី​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន លោកស្រី ជ័យ ណា​រី​អ៊ុ​រាត្រី និង​ក្រុមការងារ បាន​បន្ត​ឆ្លើយតប​សំណូមពរ​រាស្ត្រ ហើយ​ចូលរួម​បើក​ការដ្ឋាន​ផ្លូវលំ​១​ខ្សែ មាន​ប្រវែង​២.០០០​ម ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចូលទៅ​ប្រាសាទ​ព្រាវ​នៅ​ភូមិ​ថ្មី​ឃុំ​-​ស្រុក​ស្វាយចេក ។​

ក្នុងឱកាស​នោះដែរ លោកស្រី​ក៏បាន​ផ្តល់ជូន​ប្រជា​ល​ពលរដ្ឋ​ ដែល​មកជួបជុំ​កណ្តាល​វាល​ស្រែចម្ការ​នូវ​សា​រ៉ុង ម្នាក់​១៕B/សរន


      

ទីតាំងផ្សាយពាណិជ្ជកម្ម