ចាប់​ឡាន​ដឹកឈើ​មួយគ្រឿង​នៅ​មណ្ឌលគិរី អាច​បម្រុង​ដឹក​ឆ្ពោះទៅ​ប្រទេសជិតខាង​

1145
ចែករម្លែក

(​មណ្ឌលគិរី​): ឈើប្រណិត​ផ្ទុក​ពេញ​មួយ​រថយន្ត​សាំ​យ៉ុង ត្រូវបាន​អាវុធហត្ថ​ចាប់​ប្រគល់ឱ្យ​មេព្រៃ គ្រា​ដែល​រថយន្ត​របស់​ឈ្មួញ​នោះ ដឹក​ជ​ញ្ជួ​ន​បម្រុង​ឆ្លងទៅ​ប្រទេស​ទី​២ តាម​ច្រករបៀង​មួយចំនួន នា​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម​។ ការចាប់​រថយន្ត​ដឹកឈើ​នោះ គឺធ្វើឡើង​ដោយ​អាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភ្នំ​បាយ​ឆៅ ស្ថិតនៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា រថយន្ត​ខាងលើ​បាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ឃុំ​ពូ​ជ្រៃ ហើយ ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​ច្បាស់លាស់ កម្លាំង​អាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​ស្ទាក់​ចាប់បាន​តែម្តង ។
​មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី លោក ញឹក សុ​ខេង ឲ្យ​ដឹងថា កម្លាំង​បាន​ពួនស្ទាក់​ចាប់បាន​រថយន្ត​ខាងលើ​នៅវេលា​ម៉ោង​១​យប់ ចំណែក​អ្នកបើកបរ​រថយន្ត​បានដឹងខ្លួន​មុន ចុះ​រត់គេចខ្លួន បន្សល់ទុក​តែ​រថយន្ត នឹង​ឈើ​ប្រភេទ​ធ្នង់​ពេញប្រៀប ប៉ុន្តែ​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ បច្ចុប្បន្ន​រថយន្ត​និង​ឈើ ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យកទៅ​វាស់វែង និង​ចាត់​ការបន្ត​។​

​សេចក្តីរាយការណ៍​បាន​ខ្សឹ​ម​ថា រថយន្ត​សាំ​យ៉ុង​ខាងលើ អាច​និង​យកមក​លាក់ទុក​ក្នុង​ក្រុង​សែន​មនោ​រម្យ និង​បន្ត​ប្តូរ​រថយន្ត​ដឹក​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ ស្រុក​អូ​រាំង​ឬ​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ពេ​ជ្រា​ដា​៕L ដោយៈ សាត​ចាន់​បុត្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ