​រាជរដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​

651
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​រាជ​រដ្ឋា​ភិ​បា​កម្ពុជា​ស្ថិតក្នុង​សភាពការណ៍​ចំពោះមុខ​នេះ​និង​អនុ លោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិត កម្ម​សត្វ​និង បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ជាបន្ទាន់​ដើម្បី​បង្ការ​និង​ទប់ ស្កាត់​ការឆ្លង​រាលដាល​ជា​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះ​បានចេញ​សារាចរ​ណែនាំ​មួយស្ដីពី​វិធានការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក សាច់ជ្រូកនិងផលិតផល​មាន​ដើមកំណើត​ពី​សាច់ជ្រូក​គ្រប់​ប្រភេទ​ដោយខុស ច្បាប់ ។​
​ ​
​ដោយ​ពិនិត្យឃើញ​ពី​ស្ថានការណ៍​បច្ចុប្បន្ននេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាននិងកំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ពី​បណ្ដា​ប្រទេសជិតខាង​និង​បាន​បន្ត ឆ្លង​វា​បាត់​មកដល់​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង​តាកែវ​និង​ខេត្តកណ្ដាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក៏ប៉ុន្តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​មិន​ឆ្លង​និង​បង្ក ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ​ប៉ុន្តែ​ជំងឺ​នេះ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ​និង​ងាប់​មាន​អាត្រា​រហូតដល់ ១០០ភាគរយ​ដែល​បង្ក​ការខាតបង់​យ៉ាងធ្ងន់ធ្ងរដល់​អ្នក​ចិញ្ចឹម​ជ្រូក ។​

​ស្ថិតក្នុង​សភាពការណ៍​ចំពោះមុខ​នេះ​និង​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​នានា​នៃព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ជាបន្ទាន់​ដូចតទៅ​៖