អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​

1032
ចែករម្លែក

(​ភ្នំពេញ​) ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ សីហា​ឆ្នាំ​២០១៧​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​មួយ​សម្បុក​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ បន្ទាប់ពី​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៩​នាក់ ដែលជា​ក្រុម និង​បក្សពួក​តែមួយ នៅ ៣​គោលដៅ​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា ២៧​កញ្ចប់​កាលពី​ថ្ងៃទី​២៧​សីហា​រួចមក​។​

​មន្ត្រី​អាវុធហត្ថ​រាជធានី​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​សីហា​ថា ប្រតិបត្តិកា​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ដែលរ​បង្ក្រាប​ក្រុម​ជនសង្ស័យ​មួយក្រុម​នេះ​ដោយ ដំបូង​ឡើយ គឺ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ រួម និង​ដកហូត​ក្រាម​ព​ណ៍ស​ថ្លា ០៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ។

ជនសង្ស័យ​រួមមាន ១/ ឈ្មោះ សាន សាទ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ , ២/ ឈ្មោះ ឆាយ សុភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ៣/ ឈ្មោះ សេន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុមទី​១៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៣​នាក់ ខាងលើ យកមក​សួរនាំ​រួចមក នៅវេលា ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បន្ត​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ស្រាវជ្រាវ បន្ត​រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ០៣​នាក់ ទៀត ដែលជា​បក្សពួក​តែមួយ រួម និង​ដកហូត​ក្រាម​ពណ៌​ស​ថ្លា ១៧​កញ្ចប់​(​ប្រភេទ ម៉ា​ទឹកកក​) នៅ​ចំណុច​បន្ទប់​ជួល​លេខ​(១១៦,១១៧) ផ្ទះសំណាក់ យីហោ ច័ន្ទ គ្រឹះ​ស្នា ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រួមមាន​១/ ឈ្មោះ ហាក់ វីរៈ ហៅ​តូ ភេទ​ប្រុស អាយុ ៣០​ឆ្នា , ២/ ឈ្មោះ វណ្ណ ពិសី ភេទ​ស្រី អាយុ ១៨​ឆ្នាំ និង​៣/​ឈ្មោះ សេង កុម្ភៈ ហៅ​ពែ​ក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ។​

លុះដល់​វេលា​ម៉ោង​៤​និង​៥០​នាទី ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ ចំរើន​ផល​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ខាងលើ ដែលជា​បក្សពួក អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ បន្ថែម ទៀត រួម និង​ដកហូត​ក្រាម​ព​ណ៍ស​ថ្លា ០៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ពួកគេ​មានឈ្មោះ​
១/ ឈ្មោះ សុខ សុ​ផា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ , ២/ ឈ្មោះ គ្រេ​ន ពិសិដ្ឋ ហៅ​បារាំង ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ៣/ ឈ្មោះ ភិន ចាន់ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០៩​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់​នៅថ្ងៃនេះ​៕L ដោយ ៖ ណូ​រ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម