វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ផ្អក​ចំបើង​សំរាប់​ជា​ចំណី​សត្វ​គោ​

6273
ចែករម្លែក
  • 27
    Shares

​ខាងក្រោម​នេះ​ជាការ​អនុវត្ត​សំ​រា​ប់រិមាណ​ចំបើង​១០០​គីឡូក្រាម​៖

+ វត្ថុធាតុដើម​ដែល​ត្រូវកា​រៈ​

– ចំបើង​ស្ងួត​ចំនួន ១០០​គីឡូក្រាម​

– ទឹក​ចំនួន ១០០​លីត្រ​
– ជី​គ្រាប់​អ៊ុយ​រេ​ចំនួន ២​គីឡូក្រាម​
– កំបោ​សរ​ចំនួន ២​គីឡូក្រាម​
– ថង់​ផ្លា​សិ្ទ​ក​ក្រាស​ចំនួន​៣

– សំបកបាវ​ចំនួន​៣

– ធុង​ផ្លា​សិ្ទ​ក​ឬ​កង់​លូ​សី​ុ​ម៉​ង់​ដែល​អាចដាក់​ទឹក និង​ចំបើងបាន​២០០​គីឡូក្រាម​។​

+ របៀប​ធ្វើៈ​

– លាយ​ទឹក ជី​អ៊ុយ​រេ និង កំបោ​សរ​ចូល​ជា​គ្នា រួច​កូ​វា​អោយ​វា​អោយ​ក្លាយទៅជា​ល្បាយ​តែមួយ​

– ដាក់​ចំបើង​ចូល​ដោយ​ធ្វើយ៉ាងណា​អោយ​ជោគ​ល្អ​

– ដាក់​ថង់​ផ្លា​សិ្ទ​ក​ពី​ខាងក្នុង​បាវ​

– ច្រក​ចំបើង​ដែល​បាន​ត្រាំ​ដូច​ចំនុច​ទី​២ ចូល​
– ព្យាយាម​ញាត់​ចំ​បើ​ុ​ង​អោយបាន​ណែន​ល្អ​តែ​ជៀសវាង​ការ​បែកធ្លាយ​ថង់​ផ្លា​ស្ទិ​ក​នោះ​
– ចង​មាត់​បិត​ផ្ជិ​ត​កុំអោយ​ខ្យល់​ចូល​

+ ការផ្តល់អោយ​គោ​ស៊ី​

– រក្សា​ចំបើង​ក្នុង​ថង់​នោះ​រហូតដល​១០​ថ្ងៃ​ឡើង​ទើប​អាចអោយ​ស៊ី​បាន​។ ត្រូវ​រក្សាទុក​នៅក្នុង​ម្លប់ និង​ជៀង​វាង​
​អោយ​បានការ​បែកធ្លាយ​
– ត្រូវយក​ចំ​បើ​ុ​ង​ផ្អក​ទៅអោយ​គោ​ស៊ី​ដោយ​លាយ​ជាមួយ​ស្មៅ ឬអ្វី​ផ្សេងទៀត​ដែល​អ្នក​អោយ​គោ​ស៊ីជាប្រចាំ​។​
​ចំណាំៈ គោមួយ​ក្បាល​ត្រូវការ​ចំណី​ពី​២៥ ទៅ ៥០ គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ សូម​អរគុណ និង​មាន​សំណាងល្អ​ទាំងអស់គ្នា​៕ ប្រភព​: អ៊ាង សុផល្លែត​