វៀតណាម​រំពឹង​មាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​លំដាប់​ពិភពលោក​ចំនួន ១០ នៅ​ឆ្នាំ២០៣០

952
ចែករម្លែក

​វៀតណាម​ចង់​មាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ចំនួន ៥ នៅ​ឆ្នាំ ២០២៥ និង​ចំនួន ១០ នៅ​ឆ្នាំ ២០៣០ ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ខ្លួន​សម្រាប់​ការអនុម័ត​ឧស្សាហកម្ម​ទី​៤​។​

​យោងតាម​ផែនការ​ថ្មីៗ​នេះ​របស់​ក្រសួងផែនការ​និង​វិនិយោគ ប្រទេស​វៀតណាម​ចង់ឱ្យ​ក្រុមហ៊ុន​យ៉ាងតិច ២០ ភាគរយ​អនុវត្ត​ឧស្សាហកម្ម ៤.០ នៅ​ឆ្នាំ ២០២៥ និង ៤០ ភាគរយ​នៅ​ឆ្នាំ ២០៣០​។ ការវិនិយោគ​លើ​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​ត្រូវមាន​យ៉ាងហោចណាស់ ២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នៅ​ឆ្នាំ ២០៣០​។​

​ផែនការ​នេះ​សរសេរថា វៀតណាម​ចាំបាច់​ត្រូវ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣០ ក្នុង​ស​ន្ទ​ស្សន៍​ច្នៃប្រឌិត​របស់​ពិភពលោក​។ ប្រទេស​នេះ​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤២​។​

​វិស័យ​ដែល​ត្រូវ​ផ្តល់​អាទិភាព​ក្នុងការ​ផ្លាស់ប្តូរ​បច្ចេក​វិជ្ជា​គឺ​រដ្ឋបាល​សាធារណៈ ទឹក​ភ្លើង​និង​អគ្គិសនី សេវា​ថែទាំ​សុខភាព ការអប់រំ ផលិតកម្ម កសិកម្ម ភស្ដុភារ ពាណិជ្ជកម្ម បច្ចេកវិទ្យា​ព័ត៌មាន និង ហិរញ្ញវត្ថុ​និង​ធនាគារ​។​

​យោងតាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ចេញផ្សាយ​កាលពី​ឆ្នាំមុន ប្រទេស​វៀតណាម​គឺ​ស្ថិតក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​បាន​ត្រៀមខ្លួន​តិចតួច​បំផុត​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤​។ របាយការណ៍​នេះ​បានសរសេរថា វៀតណាម​ឈរ​ក្នុង​ចំណាត់​ថ្នាក់ទាប​ទាក់ទង​នឹង​ការអប់រំ ធនធានមនុស្ស ការច្នៃប្រឌិត និង​បច្ចេកវិជ្ជា ដែលជា​កត្តា​សំខាន់​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​៤.០៕ ដោយ៖ កញ្ញាដាលីស

វៀតណាម​រំពឹង​មាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចំនួន ១០ នៅ​ឆ្នាំ ២០៣០

ទីតាំងផ្សាយពាណិជ្ជកម្ម