អាល្លឺម៉ង់​បដិសេធ​សំណើ​អាម៉េរិក​សំរាប់​បេសកកម្ម​នៅ​ច្រក​សមុទ្រហ័​រមូស នាំ​អោយ​អាម៉េរិក​ស្តីបន្ទោស​

1126
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​របស់​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​១​ខែសីហា​អំពី​ភាពស្ទាក់ស្ទើរ​របស់ខ្លួន​ក្នុង​ការចូលរួម​បេសកកម្ម​កងទ័ព​ជើង​ទឹក​នៅ​ច្រក​សមុទ្រហ័​រមូស ដោយ​និយាយថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​នេះ ត្រូវ​ទទួលខុស​សកល​បន្ថែមទៀត​។​

​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាល្លឺម៉ង់​បាន​ល្អក់កករ​ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចូល​កាន់តំណែង ដោយសារតែ​មាន​ការខ្វែង​គំនិត​គ្នា​​លើ​បញ្ហា​ជា​ច្រើន​ចាប់​ពី​ការចំណាយ​លើ​វិស័យ​យោធា រហូត​ដល់​ពន្ធ ពាណិជ្ជកម្ម បំពង់​បង្ហូរ​ឧស្ម័ន​NordStream 2 និង​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ លោក​Heiko Maas បាន​ច្រាន​ចោល​ការចូលរួម​របស់​អាល្លឺម៉ង់​នៅក្នុងបេសក​កម្មកង​ទ័ពជើងទឹ​កដែល​ដឹកនាំ​ដោយ​​សហរដ្ឋ​អាម៉េរិក​នៅ​ច្រក​សមុទ្រហ័​រមូស ដែល​នៅ​ជិត​អ៊ីរ៉ង់ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា​ខ្លួន​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ​។ លោក​បាន​និយាយថា​ប្រទេស​អាល្លឺម៉ង់​ចង់​​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ ហើយ​អ្វី​គ្រប់យ៉ាង នឹង​ត្រូវ​បាន​ធ្វើ​ដើម្បី​ចៀសវាង​ការកើនឡើង​ភាព​តានតឹង​។​

​ដោយ​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​នេះ ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោក Richard Grenell បាន​និយាយថា​ប្រទេស​អាល្លឺម៉ង់ មាន​កាតព្វកិច្ច​ដែល​ត្រូវបំពេញ​​ហើយ​ប្រាប់​កាសែត​Augsburger Allgemeine ថា​”​អាល្លឺម៉ង់​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អឺរ៉ុប​។ ជោគជ័យ​នេះ​នាំមក​នូវ​ការទទួលខុសត្រូវ​ជា​ស​កល​”​។​

​លោក​បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​បាន​ព្យាយាម​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​សម្រាប់​បេសកកម្ម​យោធា​នៅ​ច្រក​សមុទ្រ​នេះ​​ហើយ​ថា​ខណៈ​ដែល​រដ្ឋមន្ត្រី​ម្នាក់​បាន​និយាយ​អំពី​ការ​ពិនិត្យ​មើល​សំណើ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នេះ បាន​បដិសេធ​សំណើរ​នេះ​៕​ដោយ​៖​សុខា​/sn

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ច្រានចោលការចូលរួមបេសកកម្មកងទ័ពជើងទឹកជាមួយអាម៉េរិកនៅច្រកសមុទ្រហ័រមូស

ទីតាំងផ្សាយពាណិជ្ជកម្ម