ទេសចរ​មួយក្រុម​ខ្មាស​គេ​ពេញ​ពិភពលោក​ដោយសារ​លួច​របស់​ពី​សណ្ឋាគារ​

725
ចែករម្លែក

​ទេសចរ​ជនជាតិ​ឥណ្ឌា មួយ​គ្រួ​សារបាន​រង​ភាពអាម៉ាស់​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវគេ​ឃាត់ ឆែកឆេរ​ឃើញ​របស់របរ​កំប៉ិកកំប៉ុក ដែល​ពួកគេ​បាន​លួច​ចេញពី​សណ្ឋាគារ​ដែល​ខ្លួន ស្នាក់​នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។​
​ ​
បុគ្គលិក​សណ្ឋាគារ​បាន​ឃាត់​ទេសចរ​មួយក្រុម​ដែលមាន​គ្នា ៩ នាក់​នេះ​ដើម្បី​ឆែកឆេរ នៅពេល​ពួកគេ​ព្យាយាម​ចាក​ចេញពី​សណ្ឋាគា​រដែ​ល​ខ្លួន​ស្នាក់នៅ​ក្នុងស្រុក​ស៊ូ​កា​វ៉ា​ទី (Sukawati) កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​។​
​ ​
បន្ទាប់ពី​ដឹងថា​របស់របរ​មួយចំនួន​បាត់ អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស ភ្លាមៗ និង​ឱ្យ​ឃាត់ខ្លួន​ទេសចរ​មួយក្រុម​នេះ​ដើម្បី​ឆែកឆេរ​។ ពេលមកដល់​ប៉ូលិស​ជា អ្នក​ឈរ​មើល​ខណៈ​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ចាប់ផ្ដើម​ឆែកឆេរ​វ៉ាលិស​របស់​ក្រុម ទេសចរ​នេះ ហើយ​បាន​រកឃើញ​កន្សែងពោះគោ របស់របរ​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក និង​ឧបករណ៍​មួយចំនួនទៀត​ដែល​ពួកគេ​បាន​លួច​យក​ចេញពី​សណ្ឋាគារ​។
​ ​
ដល់​តែ​ចាប់បាន​ភ័ស្តុតាង​ជាក់ស្ដែង​បែបនេះ ទើប​ទេសចរ​ម្នាក់​ក្នុងចំណោម​ពួកគេ បាន​សុំទោស ហើយ​និយាយថា “​ខ្ញុំ​សុខចិត្ត​បង់លុយ​”​។
​ ​
ថ្វីបើ​មិន​ធ្វើការ​ចោទប្រកាន់​ក្ដី តែ​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​បង្ហោះ​រូប​ពួកគេ​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ទុកជា​ការព្រមាន ធ្វើឱ្យ​ទេសចរ​ឥណ្ឌា​ផ្សេងទៀត​បាន សម្ដែង​ភាពអាម៉ាស់​ជំនួស​ចំពោះ​រឿង​មិនគួរ​កើត​នេះ​៕ ប្រែ​សម្រួលៈ ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ