​រថយន្ត​បើក​បុក​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

437
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ឡិច​ស៊ិ​សរ​ត់​តាក់ស៊ី​បុក​ម៉ូតូ​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​សាលាស្រុក​ក្នុងភូមិ​គោក​ថ្មី​ឃុំ​ពួក​ស្រុក​ពួក​កាលពី​យប់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ទេព​ពុំសែន​អធិការនគរបាល​ស្រុក​ពួក​បានឱ្យដឹងថា​ករណី​នេះ​បង្កដោយ​រថយន្ត​ឡិច​ស៊ិ​ស​RX៣០០ ពណ៌​ស​ឆ្នាំ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ២A- ៩៨១៧(​តាក់ស៊ី​)​។​បើកបរ​ដោយ​ឈ្មោះ​រុន​ពិសា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​រត់​តាក់ស៊ី​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ​ពុត​រុន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​នៅ​ភូមិ​គោក​ថ្មី​ឃុំ​ពួក​ស្រុក​ពួក​បើក​ម៉ូតូ​ម៉ាក​សេ​១២៥​ពាក់​ស្លាក​លេខ​សៀមរាប​1AB5880​ស្លាប់​នៅ​កន្លែងកើតហេតុ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម