យន្តហោះ​ចម្បាំង​អាម៉េរិក​បំពាក់​ជាមួយ​គ្រាប់បែក​ចង្កោម ហោះ​ល្បាត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

554
ចែករម្លែក

​ការវិវឌ្ឍ​ចុងក្រោយ​នេះ​កើតឡើង​បន្ទាប់ពី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បង្កើត​ក្រុមចម្រុះ​អន្តរជាតិ​មួយ ដែល​នឹង​ល្បាត​ច្រក​សមុទ្រ​ហ័​រ​មូស ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​នៅតែ​បន្ត​កើនឡើង​ខ្លាំង​។​

​ទីភ្នាក់ងារ​ចែកចាយ​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​អាម៉េរិក (DVIDS) បាន​រាយការណ៍​ថា យន្ដហោះ​ចម្បាំង F-15E Strike Eagles របស់​កងទ័ពអាកាស​អាម៉េរិក​បាន​ចូលរួម​សមយុទ្ធ​លើ​សមុទ្រ​និង​លើ​អាកាស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​នៅតែ​បន្ត​កើនឡើង​។​

​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អាល់​ដា​ហ្វ្រា ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់ និង​ចំណុះឱ្យ​កងអនុសេនាធំ​យន្តហោះ​ចម្បាំង​លេខ ៣៣៦ យន្តហោះ​ចម្បាំង​នេះ​តាម​ដឹង​គឺ​បំពាក់​មកជា​មួយ​នូវ​គ្រាប់បែក​ចង្កោម​។​

​ភាព​តានតឹង​រឹតតែ​កើនឡើង​ខ្លាំង​នៅក្នុង​តំបន់ នៅពេលដែល​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស គឺ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​អង់គ្លេស​ចាប់​នាវា​អ៊ីរ៉ង់​នៅឯ​ឆ្នេរ​របស់​ជី​ប្រា​ល់តា (Gibraltar)៕ ដោយ៖ កញ្ញាដាលីស

យន្ដហោះ​ចម្បាំង F-15E Strike Eagles

ទីតាំងផ្សាយពាណិជ្ជកម្ម