​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​ឧបត្ថម្ភ​ថវិកា​ជូន​សមាជិក​ព្យាបាល​ជំងឺ​

434
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហាៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សអក​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​បាន​ឧបត្ថម្ភ​ថវិកា​ប្រចាំ​ខែកក្កដា​ចំនួន​២០០.០០០​រៀល​ទៀត​។​ជូន​លោកស្រី​តាប់​អ៊ី​ន​អាយុ​៤២​ឆ្នាំ​សមាជិក​សអក​ខេត្តព្រះវិហារ​ជា​គ្រួសារ​ពលី​។​រស់នៅ​ភូមិ​ត្រាវ​គៀត​ឃុំ​ថ្មី​ស្រុក​គូលែន​ខេត្តព្រះវិហារ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំកាយ​និង​ផ្ត​ត់​ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

​លោក​រស់​ស៊ីផា​ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សអក​ខេត្តព្រះវិហារ​អមដំណើរ​រ​ដោយ​ក្រុមការងារ​សអក​ខេត្ត​,​អនុប្រធាន​សអក​ស្រុក​,​ប្រធាន​សាខា​និង​អាជ្ញាធរ​ដែនដី​។​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល​ជូន​គ្រួសារ​សព​អតីតយុទ្ធជន​ឈ្មោះ​មាស​អែម​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ជា​គ្រួសារ​ពលី​ទទួលមរណៈភាព​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​